កម្ពុជា​រកបាន​មេដាយ ៩ ត្រឹម​យប់​ថ្ងៃ៤ ឧសភា

កម្ពុជា​ទទួល​បាន​មេដាយ​សរុប​ចំនួន ៩ គ្រឿង​ហើយ ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម គិត​ត្រឹម​យប់​ថ្ងៃទី៤ ឧសភា ក្នុង​នោះ ៥ គ្រឿង​ជា​មេដាយមាស និង ៤​គ្រឿង​ទៀត​ជា​មេដាយ​ប្រាក់។ មេដាយមាស ៥ គ្រឿង​នោះ ទទួល​បាន​លើ​ប្រភេទ​កីឡា​គុន​ល្បុក្កតោ ៤ គ្រឿង ហើយ​មួយ​គ្រឿង​ទៀត​លើ​ប្រភេទ​កីឡា​ជូជីតស៊ូ ផ្នែក​សម្ដែង​គូ​បុរស។

ការ​ទទួល​បាន​មេដាយ ៩ គ្រឿង​នេះ ធ្វើ​ឱ្យ​កម្ពុជា​ឈរ​លេខ​រៀង​ទីមួយ​ជា​បណ្ដោះអាសន្ន ខណៈ​កម្មវិធី​បើក​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម​លើក​ទី៣២ នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃ សុក្រ ទី៥ ខែឧសភា​នេះ​។ កម្មវិធី​ប្រកួត​លើ​ប្រភេទ​កីឡា​ជាច្រើន នឹង​ប្រព្រឹត្ត​ទៅជា​រៀងរាល់ថ្ងៃ​រហូតដល់​ពេល​បិទ​ព្រឹត្តិការណ៍​នេះ គឺ​នៅ​ថ្ងៃទី ១៧ ខែ​ឧសភា ខាងមុខ។

រដ្ឋាភិបាល​លោក ហ៊ុន សែន គ្រោង​ចំណាយ​ថវិកា​ប្រមាណ ២០០ លាន​ដុល្លារ​សម្រាប់​ព្រឹត្តិការណ៍​កីឡា​កីឡា​ស៊ី​ហ្គេម​លើក​ទី ៣២នេះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។