អង្គការ​​ស្បៀងអាហារ​ពិភពលោក WFP ចែកស្បៀង​លើកទីបួន​ដល់​គ្រួសារ​ក្រីក្រ​ ដែល​រងប៉ះពាល់​ដោយ​សារ​វិបត្តិ​ជំងឺកូវីដ-១៩​

ដោយ អាស៊ីសេរី
2021-06-30
Share
អង្គការ​​ស្បៀងអាហារ​ពិភពលោក WFP ចែកស្បៀង​លើកទីបួន​ដល់​គ្រួសារ​ក្រីក្រ​ ដែល​រងប៉ះពាល់​ដោយ​សារ​វិបត្តិ​ជំងឺកូវីដ-១៩​ មន្ត្រីអង្គការស្បៀងអាហារពិភពលោកបង្គាប់ឱ្យស្ត្រីវ័យចំណាស់ផ្តិតមេដៃដើម្បីទទួលជំនួយឧបត្ថម្ភពីអង្គការស្បៀងអាហារពិភពលោកកាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១។
រូប៖ WFP

អង្គការ​ស្បៀង​អាហារ​ពិភពលោក (World Food Program) ចែក​ស្បៀង ជាលើកទីបួន​ ដល់​គ្រួសារ​ដែល​ងាយ​រងប៉ះពាល់​ដោយសារ​វិបត្តិជំងឺកូវីដ-១៩ ដែល​មាន​ចំនួន​ជិត​ ៤ ​ម៉ឺន (៣៩,៦៥០) គ្រួសារ​ស្មើ​នឹង​ជិត ​២​ សែននាក់។

ពលរដ្ឋទាំងនេះ រស់នៅ​ខេត្តចំនួន ៥ រួមមាន ពោធិ៍សាត់ សៀមរាប ឧត្តរមានជ័យ កំពង់ធំ និង​ កំពង់ឆ្នាំង។ កញ្ចប់​ស្បៀង​ដែលចែក​នោះ មានអង្ករ ២៥ គីឡូក្រាម ត្រីខកំប៉ុង និង​ប្រេងឆាជាដើម។ ប៉ុន្តែ អ្នកដែល​មាន​សិទ្ធិ​ទទួលបាន​ស្បៀងអាហារ​ទាំងនេះ គឺទាល់តែ​ជា​គ្រួសារ​ដែល​មានបណ្ណក្រីក្រ និង​បាន​ចុះ​ឈ្មោះ​កូន ឲ្យ​ទទួលបាន​អាហារ​ប្រចាំថ្ងៃ នៅតាម​សាលារៀនរដ្ឋ ដែល​ជា​កម្មវិធី​គាំទ្រ​ដោយ​អង្គការ​ស្បៀងអាហារ​ពិភពលោក

ពលរដ្ឋខ្មែរ​ជាច្រើន​គ្រួសារ ជាពិសេស​គ្រួសារ​ក្រីក្រ និង​អ្នកដែល​ជាប់គាំង ក្នុងតំបន់​បិទខ្ទប់ តែង​រអ៊ូរទាំ​ថា​ពួកគេ ខ្វះខាតស្បៀង​អាហារ​ហូបចុក​ប្រចាំថ្ងៃ ស្របពេល​ដែល​អាជ្ញាធរ​រដ្ឋាភិបាល ​មិនបាន​អើពើចំពោះ​បញ្ហានេះ ឬចែកស្បៀង​ឱ្យ​តែ​បក្ខពួកខ្លួន។ 

លោក សម រង្ស៊ី ប្រធាន​ស្ដីទី​គណបក្ស​សង្រ្គោះ​ជាតិ កាលពី​ខែ មេសា បាន​អំពាវនាវ​ឱ្យ​សហគមន៍​អន្តរជាតិ រួមមាន​​អង្គការ​កម្មវិធីស្បៀងអាហារ​ពិភពលោកនេះផង ជួយ​ផ្តល់​ជំនួយ​បន្ទាន់​ ជា​ស្បៀង​អាហារ​ជូន​ដល់​ប្រជាពលរដ្ឋ​ខ្មែរ ក្នុងតំបន់បិទខ្ទប់ ព្រោះពលរដ្ឋ​ជួប​​ទុក្ខ​លំបាក​រហូត​ដល់​មាន​ទុរ្ភិក្ស។

អ្នក​ឃ្លាំមើល​សង្គម​ រិះគន់​រដ្ឋាភិបាល​លោក ហ៊ុន សែន ​ថាមាន​​ផែនការ​មិន​ច្បាស់លាស់ និង​មិន​បាន​គិតគូរ​ពី​តម្រូវ​ការ​មូលដ្ឋាន​ចាំបាច់​របស់​ពលរដ្ឋ​ក្នុង​ពេល​បិទ​ខ្ទប់​នៅ​តំបន់​ដែល​ផ្ទុះ​ជំងឺ​កូវីដ-១៩៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល