លោក កាស៊ិត អាយុ ៦៤ឆ្នាំ ធ្លាប់ជាមន្ត្រីក្រសួងការបរទេសនិងជាឯកអគ្គរាជទូតថៃប្រចាំប្រទេសអាល្លឺម៉ង់ ជប៉ុន និង សហរដ្ឋអាមេរិក។
លោកជាជនជាតិនិយមជ្រុលមួយរូបដែលធ្លាប់ចេញមុខប្រឆាំងនយោបាយរដ្ឋាភិបាលមុនពាក់ព័ន្ធនឹងការដែលកម្ពុជាចុះបញ្ជីប្រាសាទព្រះវិហារជាបេតិកភណ្ឌពិភពលោក។
កាលពីថ្ងៃសៅរ៍ កាសែតបាងកកប៉ុស្តិ៍ បានស្រង់សម្តីលោកថា ការចូលរួមបាតុកម្មរបស់សម្ព័ន្ធភាពប្រជាជនដើម្បីលទ្ធិប្រជាធិបតេយ្យមិនមែនជាអំពើបាបនោះឡើយ ព្រោះថាប្រជាពលរដ្ឋរាប់លាននាក់ក៏បានចូលរួមដើម្បីជួយគាស់រំលើងអំពើពុករលួយ។
មានការព្រួយបារម្ភថា ការតែងតាំងលោក កាស៊ិត ភិរ៉ុមយ៉ា ជារដ្ឋមន្ត្រីការបរទេសដោយលោកនាយករដ្ឋមន្ត្រី អាភិស៊ិត វេតឆាឈីវ៉ាក់ លើកនេះ នឹងមិនអាចនាំមកនូវការបង្រួបបង្រួមជាតិដែលបែកបាក់រវាងពួកពាក់អាវលឿងប្រឆាំង ថាក់ស៊ិន នឹងពួកពាក់អាវក្រហមគាំទ្រ ថាក់ស៊ិន បានតាមពាក្យសន្យាដែលលោក អាភិស៊ិត បានធ្វើនោះឡើយ៕