មនុស្ស​ជាង​១០​ម៉ឺន​នាក់​ត្រូវ​ជាប់​គាំង​នៅ​ព្រលាន​យន្តហោះ​ក្រុង​បាងកក

ទីភ្នាក់ងារ​ព័ត៌មាន​នានា​ឲ្យ​ដឹង​ថា ការ​បិទ​ព្រលាន​យន្តហោះ​សុវណ្ណភូមិ​ប្រទេស​ថៃ ដោយ​ក្រុម​បាតុករ​ប្រឆាំង​រដ្ឋាភិបាល​នេះ បាន​ធ្វើ​ឲ្យ​មនុស្ស​ប្រមាណ ១០​ម៉ឺន​នាក់ ត្រូវ​ជាប់​គាំង​ពុំ​អាច​ធ្វើ​ដំណើរ​ចេញ​ចូល​ប្រទេស​ថៃ​តាម​ច្រក​អន្តរជាតិ​មួយ​នេះ​បាន។

មន្រ្តី​ថៃ​ខ្លះ​បាន​ប៉ាន់​ប្រមាណ​ថា ឧស្សាហកម្ម​ទេសចរណ៍​ថៃ នឹង​ត្រូវ​ខាត​បង់​ប្រាក់​ចំណូល​ពី​ឥឡូវ​រហូត​ដល់​ចុង​ឆ្នាំ​ប្រមាណ ១៥០​ពាន់​លាន​បាត ឬ ៤២០០​លាន​ដុល្លារ​អាមេរិក​ដែល​ស្មើ​នឹង ១,៥% នៃ GDP ឬ​ផលិតផល​ក្នុង​ស្រុក​សរុប​របស់​ប្រទេស​ថៃ៕