រថភ្លើង​ដឹក​ស៊ីម៉ង់ត៍​ក្រឡាប់​នៅ​ខែត្រ​បាត់ដំបង

រថភ្លើង​ដឹក​ស៊ីម៉ង់ត៍​ពី​ខេត្ត​បន្ទាយមានជ័យ​មក​ភ្នំពេញ​បាន​ក្រឡាប់​កាលពី​ព្រឹក​មិញ ប៉ុន្តែ​មិន​មាន​មនុស្ស​បាន​រង​គ្រោះ​ថ្នាក់​នោះ​ទេ។

សេចក្តី​រាយការណ៍​ពី​អាជ្ញាធរ​បាន​ឲ្យ​ដឹង​ថា រថភ្លើង​ដែល​បាន​ក្រឡាប់​នៅ​ត្រង់​ចំណុច​ភូមិ​អង្គ ឃុំ​អូរចារ ស្រុក​បាត់ដំបង ខេត្ត​បាត់ដំបង កាលពី​វេលា​ម៉ោង​១០​ព្រឹក​ថ្ងៃ​ពុធ​នោះ គឺ​ដោយសារ​តែ​ផ្លូវ​ដែក​មាន​សភាព​ទ្រុឌទ្រោម​មិន​សូវ​ល្អ។

ទូរ​រថភ្លើង​ដែល​ដឹក​ស៊ីម៉ង់ត៍​ប្រមាណ​២០​តោន​ត្រូវ​គេ​រាយការណ៍​ថា បាន​រអិល​ធ្លាក់​ចុះ​ក្នុង​ប្រឡាយ​ហើយ​រង​ការខូចខាត​អស់​ជា​ច្រើន៕