វិធី​ការពារ​ជំងឺ​ផ្លូវ​ដង្ហើម​មជ្ឈិម​បូព៌ា ឬ​ហៅថា មឺស

0:00 / 0:00

ជំងឺ​ផ្លូវ​ដង្ហើម​មជ្ឈិម​បូព៌ា ឬ​ហៅ​កាត់​ជា​ភាសា​អង់គ្លេស​ថា មឺស (MERS) ដែល​កំពុង​ផ្ទុះ​ជា​ថ្មី​នៅ​ប្រទេស​កូរ៉េ ហើយ​ពិភពលោក​កំពុង​ព្រួយ​បារម្ភ។ អ្នក​វិទ្យាសាស្ត្រ និង​វេជ្ជបណ្ឌិត​ជំនាញ​ផ្នែក​សុខភាព មិន​ទាន់​រក​ឃើញ​ប្រភព​ជាក់លាក់​នៃ​ការ​ចម្លង​ជំងឺ​ផ្លូវ​ដង្ហើម​មជ្ឈិម​បូព៌ា​នៅ​ឡើយ​ទេ។ ម្យ៉ាង​វិញ​ទៀត ជំងឺ​ផ្លូវ​ដង្ហើម​មជ្ឈិម​បូព៌ា​នេះ មិន​ទាន់​មាន​វ៉ាក់សាំង​ការពារ ហើយ​ការ​ព្យាបាល​ក៏​មិន​ទាន់​មាន​ភាព​ច្បាស់លាស់​នោះ​ដែរ។

ជំងឺ​ផ្លូវ​ដង្ហើម​មជ្ឈិម​បូព៌ា បាន​សម្លាប់​ប្រជាជន​កូរ៉េ ៧​នាក់ មាន​ករណី​ថ្មី​សរុប​ចំនួន ៩៥​ករណី និង​ដាក់​អ្នក​ប៉ះពាល់​ជាមួយ​នឹង​អ្នក​ជំងឺ​ដោយ​ផ្ទាល់​ចំនួន ២.៣៦១​នាក់​ឲ្យ​នៅ​ដោយ​ឡែក​ពី​គេ និង​កំពុង​តាមដាន​សុខភាព។

ប្រធាន​នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺ​ឆ្លង លោក​វេជ្ជបណ្ឌិត លី សូវ៉ាន់ បញ្ជាក់​ថា ជំងឺ​ផ្លូវ​ដង្ហើម​មជ្ឈិម​បូព៌ា មាន​ប្រភព​ពី​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត (Saudi Arabia) ស្ថិត​ក្នុង​ឧបទ្វីប​មជ្ឈិម​បូព៌ា។ លោក​បន្ត​ថា ការ​ដែល​ផ្ទុះ​ជំងឺ​នេះ​នៅ​ប្រទេស​កូរ៉េ គឺ​ដោយសារ​បុរស​អ្នក​ជំនួញ​ជនជាតិ​កូរ៉េ ត្រឡប់​មក​ពី​ការ​ធ្វើ​ជំនួញ​នៅ​ឧបទ្វីប​មជ្ឈិម​បូព៌ា។

ទាក់ទង​នឹង​ជំងឺ​ផ្លូវ​ដង្ហើម​មជ្ឈិម​បូព៌ា លោក​វេជ្ជបណ្ឌិត លី សូវ៉ាន់ ពន្យល់​ថា៖ «»។

លោក​វេជ្ជបណ្ឌិត​លើក​ឡើង​ថា ជំងឺ​ផ្លូវ​ដង្ហើម​មជ្ឈិម​បូព៌ា មាន​ប្រភព​ពី​ឧបទ្វីប​មជ្ឈិម​បូព៌ា ហើយ​អ្នក​វិទ្យាសាស្ត្រ​សង្ស័យ​ថា ជំងឺ​នេះ​ឆ្លង​សត្វ​ប្រចៀវ ទៅ​សត្វ​អូដ្ឋ ឆ្លង​ពី​សត្វ​អូដ្ឋ ទៅ​សត្វ​ព្រៃ​ដទៃ​ទៀត ហើយ​បន្ទាប់​មក ឆ្លង​ទៅ​មនុស្ស និង​ពី​មនុស្ស​ទៅ​មនុស្ស​តាម​រយៈ​ការ​ប៉ះពាល់​ដោយ​ផ្ទាល់៖ «»។

បើ​មាន​ការ​សង្ស័យ​ថា​មាន​ករណី​ជំងឺ​ផ្លូវ​ដង្ហើម​មជ្ឈិម​បូព៌ា​នៅ​ក្នុង​ប្រទេស​កម្ពុជា សូម​ទាក់ទង​ទូរស័ព្ទ​លេខ​០១២ ៤៨៨ ៩៨១ និង​លេខ​០៨៩ ៦៦៩ ៥៦៧។

យោង​តាម​របាយការណ៍​អង្គការ​សុខភាព​ពិភពលោក​បាន​ឲ្យ​ដឹង​ថា ជំងឺ​ផ្លូវ​ដង្ហើម​មជ្ឈិម​បូព៌ា មាន​ចំនួន ១.១៨៨​ករណី ដែល​ក្នុង​នោះ​មាន ៤៤៤​ករណី​បាន​ស្លាប់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។