គ្រូពេទ្យ​ជំនាញ​ជំរុញ​ឲ្យ​ស្ត្រី​ទៅ​ធ្វើ​តេស្ដ​ពិនិត្យ​រក​កោសិកា​មហា​រីក​មាត់​ស្បូន

0:00 / 0:00

ជំងឺ​មហា​រីក​មាត់​ស្បូន ជា​ប្រភេទ​ជំងឺ​ដែល​មិន​បញ្ចេញ​រោគ​សញ្ញា​ពី​ដំបូង ហើយ​ជាទូទៅ​នៅ​ពេល​បញ្ចេញ​រោគ​សញ្ញា គឺ​ជំងឺ​នេះ​បាន​ចូល​ដល់​ស្ថានភាព​ធ្ងន់ធ្ងរ​ទៅ​ហើយ។

បញ្ហា​នេះ​ជា​មូលហេតុ​ធ្វើ​ឲ្យ​អ្នក​ជំងឺ​ស្លាប់ ដោយ​មិន​អាច​ព្យាបាល​បាន​នៅ​ពេល​ជំងឺ​នេះ​ចូល​ដល់​ស្ថានភាព​ធ្ងន់ធ្ងរ។ ជំងឺ​មហា​រីក​មាត់​ស្បូន បណ្ដាល​មក​ពី​វីរុស (Virus) ម្យ៉ាង​ឈ្មោះ​ហ៊ូមែន ប៉ាប៉ីលឡូម៉ា (Human Papilloma) ឬ​ហៅ​កាត់​ថា អេច្ឆ.ភី.វី (HPV)។ មធ្យោបាយ​ដែល​អាច​ឲ្យ​ដឹង​មុន​ពី​ការ​ចាប់​ផ្តើម​ជ្រៀត​ចូល​នៃ​មេរោគ​ដែល​បង្ក​ជា​ជំងឺ​មហា​រីក​មាត់​ស្បូន គឺ​ការ​ធ្វើ​តេស្ដ​ពិនិត្យ​រក​កោសិកា​ជំងឺ​មហា​រីក​ដោយ​គ្រូពេទ្យ​ជំនាញ។

ទាក់ទង​នឹង​ការ​ពិនិត្យ​រក​កោសិកា​មហា​រីក​មាត់​ស្បូន​នេះ មន្ទីរពេទ្យ​កាល់ម៉ែត នឹង​ធ្វើ​យុទ្ធនាការ​រយៈពេល ៣​ថ្ងៃ​នៅ​ដើម​ខែ​ក្រោយ ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​មហា​រីក​មាត់​ស្បូន។

ក្នុង​នាទី​ស្ត្រី​ខ្មែរ​សប្ដាហ៍​នេះ សូម​ស្តាប់​បទសម្ភាសន៍​រវាង អ្នកស្រី សុ ជីវី និង​ប្រធាន​ផ្នែក​វិភាគ​កោសិកា​មហា​រីក​នៃ​មន្ទីរពេទ្យ​កាល់ម៉ែត អ្នកស្រី​វេជ្ជបណ្ឌិត ហាវ មនីរត្ន ដូច​ត​ទៅ៖

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។