ប័ណ្ណសារព័ត៌មាន
2024-09-29
កម្មករសំណង់ចំនួន៥នាក់ ស្លាប់ដោយសារដាច់ខ្សែកន្ត្រកយោង នៅការដ្ឋានសាងសង់មួយកន្លែងក្នុងរាជធានីភ្នំពេញ ។ សហជីពថា កម្មករវិស័យសំណង់នៅតែប្រឈមនឹងគ្រោះថ្នាក់ការងារកម្រិតខ្ពស់ និងស្នើដល់រដ្ឋាភិបាល ឲ្យកំណត់ប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មករលើវិស័យនេះ។
2024-09-28
សកម្មជនបក្សប្រឆាំងឱ្យដឹងថា សមត្ថកិច្ចម៉ាឡេស៊ីបានសម្រុកចូលចាប់ខ្លួនពលករខ្មែរ និងជាសមាជិកចលនាយុវជនកម្ពុជាសកលប្រចាំម៉ាឡេស៊ីម្នាក់ ឈ្មោះ នួន តឿន នៅល្ងាចថ្ងៃទី២៨ ខែកញ្ញា ពាក់ព័ន្ធរឿងលោកនិយាយរិះគន់រដ្ឋាភិបាលក្រុងភ្នំពេញលើបណ្ដាញសង្គម។
2024-09-28
ប្រពន្ធសកម្មជនបក្សប្រឆាំង ដែលកំពុងមានជំងឺមហារីកមាត់ស្បួនដំណាក់ កាលទី២ ស្នើឱ្យលោកហ៊ុន សែន និងលោក ហ៊ុន ម៉ាណែត ដោះលែងប្ដីឱ្យ សេរីភាព ដើម្បីមកជួបជុំគ្រួសារវិញ។ លោកស្រីចាត់ទុកការកាត់សេចក្ដីឱ្យប្ដីរបស់ លោកស្រីមានទោសជាប់ពន្ធនាគារ ជារឿងអយុត្តិធម៌ និងបង្កើតការឈឺចាប់ដល់គ្រួសារ។
2024-09-28
តំណាងប្រជាពលរដ្ឋ ព្រមទាំងព្រះសង្ឃខ្មែរមកពីទីក្រុងមួយចំនួនក្នុងប្រទេសនូវែលហ្សេឡង់ (New Zealand) ប្រមាណ ៥០អង្គ និងនាក់បានចេញលើកបដាធ្វើបាតុកម្ម និងដាក់ញត្តិនៅមុខរដ្ឋសភាប្រទេសនេះ ដើម្បីទាមទារឲ្យលោក ហ៊ុន សែន បង្ហាញចិត្តស្មោះត្រង់ក្នុងការដកខ្លួនកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ជាមួយឡាវ និងវៀតណាម (CLV-DTA) ព្រមទាំងស្នើឱ្យមានការផ្សះផ្សាជាតិតាមរយៈការស្ដារប្រជាធិបតេយ្យទើបកម្ពុជាអាចការពារបូរណភាពទឹកដី អធិបតេយ្យជាតិបានគង់វង្ស។
2024-09-28
ស្របពេលដែលពលរដ្ឋខ្មែរនៅកម្ពុជាកំពុងប្រារព្ធពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ នៅឯកម្ពុជាក្រោមឯណោះវិញ ខ្មែរក្រោមក៏កំពុងប្រារព្ធពិធីនេះដែរ។ ពួកគាត់ហៅថា ពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌថា បុណ្យសែនដូនតា ដែលរយៈពេល ១៥ថ្ងៃ ដូចពលរដ្ឋខ្មែរនៅកម្ពុជាដែរ។
2024-09-27
សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យចាត់ទុកការបដិសេធរបស់សាលា រាជធានី ភ្នំពេញ ដែលមិនឱ្យប្រារព្ធទិវាគ្រូបង្រៀនពិភពលោកនៅទីលានប្រជាធិបតេយ្យនៅថ្ងៃទី៥ ខែតុលាខាងមុខថា ជាការរឹតត្បិតសេរីភាពសម្ដែងមតិ។
2024-09-27
ទឹកជំនន់នៅតាមខេត្តមួយចំនួន ក្បែរទន្លេមេគង្គ ចាប់ផ្ដើមស្រកចុះជាបណ្ដើរៗហើយ ប៉ុន្តែនៅតាមតំបន់ទំនាបមួយចំនួននៅតែបន្តរងការជន់លិចខ្លាំង ស្របពេលដែលពលរដ្ឋកំពុងខ្វះខាតស្បៀងអាហារ និងថ្នាំសង្កូវសម្រាប់ទ្រទ្រង់ការរស់នៅ។
2024-09-27
អ្នករិះគន់រដ្ឋាភិបាល និងអ្នកឃ្លាំមើលថា ប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន បង្កើនការគំរាមកំហែងឆ្លងដែនលើអ្នកមាននិន្នាការផ្ទុយកាន់តែខ្លាំងថា ជាអំពើផ្ដាច់ការ និងរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ។ ការលើកឡើងនេះ បន្ទាប់ពីលោក ហ៊ុន សែន បានប្រើប្រាស់គ្រប់វិធីសាស្ត្រដោយបញ្ជាឱ្យសមត្ថកិច្ចតាមចាប់ខ្លួនសកម្មជនបក្សប្រឆាំង និងអ្នករិះគន់រដ្ឋាភិបាលទាំងក្នុងប្រទេស និងក្រៅប្រទេស។
2024-09-26
ក្រោយមានការរិះគន់ពីប្រជាពលរដ្ឋមួយចំនួនជុំវិញព្រឹត្តិការណ៍ Gumball 3000 លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានចេញមកប្រតិកម្ម ដោយលើកឡើងថា កម្មវិធីដាក់តាំងរថយន្តទំនើបនេះ កើតចេញពីការខិតខំប្រឹងប្រែងរបស់ក្រសួង និងអ្នកពាក់ព័ន្ធ ក្នុងគោលបំណងជំរុញឱ្យមានកំណើនវិស័យទេសចរណ៍។ តែអ្នកប្រកបរបរក្នុងវិស័យនេះ លើកឡើងថា ស្ថានភាពទេសចរណ៍នៅទីតាំង ដែលព្រឹត្តិការណ៍ Gumball បានទៅដល់ នៅតែគ្មានអ្វីល្អប្រសើរជាដុំកំភួននោះឡើយ។
2024-09-26
ពលរដ្ឋរិះគន់តុលាការ ដែលកាត់ទោសអតីតមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុម្នាក់ ឱ្យជាប់គុក ត្រឹម៥ឆ្នាំ ក្រោយពីបុរសនេះ បើកឡានទាំងស្ថានភាពស្រវឹងបុករះ ធ្វើឱ្យមនុស្ស ៤នាក់បានស្លាប់ និង ៤នាក់ផ្សេងទៀតរបួសនៅម្ដុំស្ពានឫស្សីកែវ ខណ្ឌឫស្សីកែវ កាលពីថ្ងៃទី២០ ខែមករា។
2024-09-26
កសិករមួយចំនួន នៅខេត្តបាត់ដំបង ត្អូញត្អែរពីតម្លៃស្រូវធ្លាក់ចុះ ដោយសារឈ្មួញបង្អាប់គុណភាពទិន្នផលស្រូវថា មិនសូវល្អ និងការប្រមូលផលព្រមគ្នាជាដើម។ កសិករលើកឡើងថា មូលហេតុដែលឈ្មួញក្រឡុកហាងឆេង និងហ៊ានឱ្យតម្លៃទាបបែបនេះ គឺដោយសារពួកគេដឹងពីចំណុចខ្សោយរបស់កសិករ ដែលត្រូវការលក់ស្រូវបន្ទាន់ ដើម្បីយកប្រាក់បង្វិលសងដេប៉ូលក់ជី និងធនាគារ។
2024-09-26
កុមារខ្មែរអាយុក្រោម ៥ឆ្នាំ ចំនួន ៥១% នៅប្រទេសកម្ពុជា កើតជំងឺខ្វះឈាមក្រហម។ នៅកម្ពុជា មានពលរដ្ឋសរុបជាង ១៧លាននាក់ ក្នុងនោះមានកុមារជិត ៣០% អាយុក្រោម ១៤ឆ្នាំ គិតត្រឹមក្នុងឆ្នាំ២០២៣ ។
2024-09-26
រដ្ឋាភិបាលកម្ពុជាកំពុងរឹតចំណងមិត្តភាព និងពង្រឹងកិច្ចសហប្រតិបត្តិការស្ទើរគ្រប់វិស័យជាមួយប្រទេសចិន ប៉ុន្តែការធ្វើពាណិជ្ជកម្មរវាងកម្ពុជា និងចិន រយៈពេល ៥ឆ្នាំចុងក្រោយនេះ ប្រទេសចិនចំណេញកប់ក្ដោងតាមរយៈការនាំចេញទំនិញរបស់ខ្លួនមកកម្ពុជាក្នុងទំហំទឹកប្រាក់រាប់ពាន់លានដុល្លារ។
2024-09-26
ទឹកជំនន់ប៉ែកខាងលើនៃអាងទន្លេមេគង្គ នៅក្នុងខេត្តក្រចេះ និងស្ទឹងត្រែង កំពុងហក់ឡើង ជិតដល់កម្រិតប្រកាសអាសន្ន ខណៈពលរដ្ឋមួយចំនួនត្រៀមជម្លៀសខ្លួន និងសត្វពាហនៈរកទីទួលសុវត្ថិភាព ប្រសិនបើទឹកនៅតែបន្តឡើងថែមទៀត។ ក្រសួងធនធានទឹក អំពាវនាវឱ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្ន ខណៈតំបន់មួយចំនួនដែលនៅជាប់មាត់ទន្លេ កម្ពស់ទឹកអាចនឹងឡើងដល់កម្រិតប្រកាសអាសន្ន។
2024-09-26
សាធារណជនខ្មែរទូទៅសាទរក្រោយពីតុលាការនៃប្រទេសអូស្ត្រាលី បានកាត់ទោសកូនប្រុសរដ្ឋលេខាធិការក្រសួងមហាផ្ទៃម្នាក់ ឱ្យជាប់ពន្ធនាគារ ១២ឆ្នាំ ហើយអាចនឹងត្រូវបណ្ដេញចេញពីប្រទេសអូស្ត្រាលី បន្ទាប់ពីអនុវត្តទោសគ្រប់តាមច្បាប់កំណត់ ពាក់ព័ន្ធនឹងករណីបង្កគ្រោះថ្នាក់ចរាចរណ៍បុកមនុស្សស្លាប់ថ្មីៗនេះ។