ប័ណ្ណសារព័ត៌មាន
2023-03-08
យុវជនស្រឡាញ់យុត្តិធម៌ ប្រមាណ ២០នាក់ ប្រមូលផ្ដុំគ្នានៅខាងមុខស្ថានទូតថៃ ក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី៨ មីនា ដើម្បីទាមទារឱ្យទម្លាក់ចោលបទចោទប្រឆាំងនឹងសកម្មជនស្ត្រីថៃ ២នាក់ និងសកម្មជនផ្សេងទៀត ដែលកំពុងជាប់ពន្ធនាគារនៅប្រទេសថៃ ពីបទប្រមាថស្ដេចថៃ។
2023-03-08
ពលរដ្ឋប្រកបរបរលក់ដូរតាមចិញ្ចើមថ្នល់ អ្នករត់ម៉ូតូឌុប និងតាក់ស៊ីមួយចំនួននៅក្រុងព្រះសីហនុនៅតែប្រឈមបញ្ហាលើមុខរបរប្រចាំថ្ងៃរបស់ពួកគាត់ បើទោះបីរដ្ឋាភិបាលអះអាងថា ការត្រឡប់មកវិញនៃទេសចរចិនជួញជំរុញសេដ្ឋកិច្ចពលរដ្ឋក្ដី។ អ្នកប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធអះអាងថា ភ្ញៀវទេសចរចិនភាគច្រើនមិនប្រើប្រាស់សេវាកម្មខ្មែរនោះទេ ហើយជនជាតិចិនខ្លះទៀតប្រកបរបររត់តាក់ស៊ីដូចរបរពលរដ្ឋខ្មែរដែរ។
2023-03-08
ក្រុមមន្ត្រីសិទ្ធិមនុស្សស្នើទៅរដ្ឋាភិបាល លោក ហ៊ុន សែន គួរផ្ដល់ការអនុគ្រោះដល់អ្នកជាឃុំស្ត្រីដែលជាអ្នកតស៊ូមតិ ស្ត្រីអ្នកនយោបាយ និងស្ត្រីការពារសិទ្ធិសហជីពជាដើមនោះអាចទទួលបានការលើកលែងទោសក្នុងទិវាអន្តរជាតិនារី ៨មីនា។ ការទាមទារខណៈក្រុមស្ត្រីអ្នកតស៊ូមួយចំនួនកំពុងជាប់ឃុំនៅពន្ធនាគារព្រោះអនុវត្តសិទ្ធិរបស់ខ្លួន។
2023-03-08
លោក ហ៊ុន សែន ដឹកនាំប្រទេសជិត៤០ឆ្នាំមកនេះ តែងតែប្រកាសពីការប្តេជ្ញាចិត្តធ្វើអ្វីគ្រប់បែបយ៉ាងដើម្បីការពារសន្តិភាព ស្របពេលដែលកម្ពុជាជាប់ឈ្មោះជាប្រទេសមិនមានការគោរពច្បាប់ ពលរដ្ឋរងភាពអយុត្តិធម៌។ ជុំវិញបញ្ហានេះអ្នកច្បាប់បានក្រើនរំលឹកដល់អ្នកមានអំណាច ឱ្យយកចិត្តទុកដាក់ពង្រឹងប្រព័ន្ធយុត្តិធម៌ដែលពួកគេចាត់ទុកថា យុត្តិធម៌គឺជាគ្រឹះរបស់សន្តិភាព។
2023-03-08
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលតាំងខ្លួនជាមេដឹកនាំចិត្តល្អ បានប្រកាសផ្ដល់សាច់ប្រាក់ដល់កម្មកររោងចក្រដែលកំពុងព្យួរការងារ។ មន្ត្រីអង្គការសង្គមស៊ីវិលមើលឃើញថា វិធីសាស្ត្រនេះអាចដោះស្រាយបញ្ហាបានតែមួយគ្រាប៉ុណ្ណោះ ស្របពេលដែលក្រុមហ៊ុនមួយចំនួនឆ្លៀតយកឱកាសនេះរំលោភសិទ្ធិការងារកម្មករ និងច្បាប់។
2023-03-08
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គំរាមជាថ្មីថា នឹងតាមកម្ចាត់អ្នកនយោបាយណាដែលបានមើលងាយប្អូនស្រី និងគ្រួសាររបស់លោក។ បុរសខ្លាំងខាងហិង្សារូបនេះ ថែមទាំងប្ដេជ្ញាថា មិនប្រើចុងប៊ិកអត់អោនទោសដល់ក្រុមប្រឆាំងទាំងនោះទេ។ អ្នកវិភាគ និងបក្សប្រឆាំងថា ការថ្លែង របស់ លោក ហ៊ុន សែន នេះពុំមានផលចំណេញដល់កម្ពុជានោះឡើយ ផ្ទុយទៅវិញ បានត្រឹមតែហែកហួរគ្នា ផ្ដល់នូវគំរូអាក្រក់ដល់សង្គម និងបែកបាក់ផ្ទៃក្នុងជាតិ។
2023-03-08
ព័ត៌មានសំខាន់ៗចំនួន ៦ ដែលលោកអ្នកគួរអាន នៅថ្ងៃពុធ ទី៨ មីនា ២០២៣
2023-03-07
មោទនភាពមរតកតេជោ៖ វិថីឆ្ពោះទៅកាន់ការផ្ទេរអំណាចតពូជ... --- លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចំណាយពេលជាងពាក់កណ្ដាលជីវិតរបស់លោកនៅក្នុងឆាកនយោបាយកម្ពុជាសម័យទំនើប។ ក៏ប៉ុន្តែ លោកមិនបានប្រើឱកាស និងអំណាចដែលលោកមាន ដើម្បីជួយឱ្យសង្គមកម្ពុជាសម្រេចបាននូវសុបិនរួមជាកោះសន្តិភាពប្រកបដោយវិបុលភាព ឯកភាពជាតិ លទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សពិតប្រាកដឡើយ។
2023-03-07
ក្រុមកូដករណាហ្គាវើលដ៍ច្រានចោលការចោទប្រកាន់របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលថា លោកមិនជឿការតវ៉ាជាងមួយឆ្នាំនេះរបស់កម្មករគ្មានការជួយឧបត្ថម្ភលុយពីក្រោយខ្នងនោះទេ។ ពួកគេចាត់ទុកសារដ៏កម្ររបស់ប្រមុខរដ្ឋាភិបាលនេះថា ជារឿងអយុត្តិធម៌ និងលម្អៀងទៅរកភាគីថៅកែបរទេស។
2023-03-07
ក្រុមសង្គ្រាមព័ត៌មានអ៊ីនធឺណិត(Cyber War Room) ជាក្រុមបង្កើតឡើងដើម្បីអុកឡុករំខាន និងវាយប្រហារមតិរិះគន់ កំពុងពង្រឹងយ៉ាងសកម្មអំឡុងពេលមានការផ្ដន្ទាទោសមេបក្សប្រឆាំង និងមុនការបោះឆ្នោតជាតិខាងមុខនេះ។ ក្រុមនេះត្រូវបានបង្កើតឡើងអំឡុងឆ្នាំ២០១៣ ដើម្បីធ្វើចលនាគាំទ្រគណបក្សកាន់អំណាចតាមរយៈការបន្សាបសំឡេងរិះគន់ជាតិ និងអន្តរជាតិ ជាពិសេសគណបក្សប្រឆាំង។
2023-03-07
ប្រជាពលរដ្ឋនៅក្នុងឃុំរកា ស្រុកសង្កែ ខេត្តបាត់ដំបង ត្អូញត្អែរពីបញ្ហាខ្វះខាតជីវភាព និងការឧបត្ថម្ភគាំទ្រពីអាជ្ញាធរ ឬអង្គការនានា ស្របពេលសុខភាពពួកគាត់កាន់តែចុះខ្សោយ បន្ទាប់ពីឆ្លងមេរោគអេដស៍ ដោយសារការធ្វេសប្រហែសរបស់គ្រូពេទ្យម្នាក់ អស់រយៈពេលជាង ៨ឆ្នាំមកនេះ។ មន្ត្រីសង្គមស៊ីវិលជំរុញអាជ្ញាធរមូលដ្ឋាន និងក្រសួងស្ថាប័នពាក់ព័ន្ធ ឱ្យយកចិត្តទុកដាក់ជាមួយប្រជាពលរដ្ឋទាំងនោះ ដោយគិតគូរទៅលើតម្រូវការសុខភាពផ្លូវកាយ ផ្លូវចិត្ត និងតម្រូវការជីវភាពរបស់ពួកគាត់។
2023-03-07
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ស្នើដល់បរទេសកុំឱ្យគាំទ្រនូវអ្វីដែលលោកហៅថា ចលនាបដិវត្តន៍ពណ៌បំផ្លាញកម្ពុជា ព្រោះកន្លងទៅលោកថា មានបណ្ដាបរទេសមួយចំនួនធ្លាប់បានចូលរួមបង្កភ្លើងសង្គ្រាមមកលើកម្ពុជាម្ដងរួចមកហើយ។ អ្នកវិភាគនយោបាយថា ការលើកឡើងនេះគ្រាន់តែជាសារនយោបាយ ដោយពុំមានមូលដ្ឋានត្រឹមត្រូវ ហើយកម្ពុជាគួរតែឈរលើគោលការអព្យាក្រឹត និងចូលរួមស្ដារឡើងវិញនូវសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ។
2023-03-07
ក្រុមមន្ត្រីអង្គការសង្គមស៊ីវិលលើកឡើងថា ការរំលោភសិទ្ធិសេរីភាព និងការជួញដូរមនុស្សនៅបណ្ដាលប្រទេសមួយចំនួនពិតជាមានចំនួនច្រើនដូចការលើកឡើងរបស់ក្រសួងការបរទេសប្រាកដមែន។ ពួកគេស្នើដល់រដ្ឋាភិបាលគួរតែមានគោលនយោបាយការពារសិទ្ធិសេរីភាពពលរដ្ឋខ្មែរដែលរស់នៅក្រៅប្រទេស។
2023-03-06
ក្រុមសកម្មជនព្រៃឈើ និងដីធ្លីលើកឡើងថា ការបិទសារព័ត៌មានវីអូឌី (VOD) គឺប្រៀបដូចជាការបិទសំឡេងរបស់ពួកគាត់ ទៅកាន់សាធារណៈ។ មន្ត្រីអង្គការសង្គមស៊ីវិលយល់ថា រដ្ឋាភិបាលគួរផ្ដល់តម្លៃដល់សារព័ត៌មានឯករាជ្យ ជាងសារព័ត៌មានដែលតែងតែគាំទ្រខ្លួន ដើម្បីធានាឱ្យការអភិវឌ្ឍមិនរំលោភសិទ្ធិមនុស្ស និងបរិស្ថាន។
2023-03-06
បច្ចុប្បន្នការផ្សព្វផ្សាយគ្រឿងស្រវឹងមានគ្រប់រូបភាព ហើយធ្វើឡើង ជាប្រចាំពិសេសនៅអំឡុងពេលបុណ្យជាតិធំៗ មានទាំងបុណ្យចូលឆ្នាំ បុណ្យភ្ជុំបិណ្ឌ ឬបុណ្យអុំទូកជាដើមនោះ សកម្មភាពផ្សព្វផ្សាយកាន់តែកើនឡើងខ្លាំងដោយមើលឃើញពីផលប៉ះពាល់ច្រើនពីការទទួលទានគ្រឿងស្រវឹងនេះយុវជនមួយចំនួនអំពាវនាវដល់ស្ថាប័នពាក់ព័ន្ធមានវិធានការបញ្ឈប់ការផ្សព្វផ្សាយគ្រឿងស្រវឹង។