ប័ណ្ណសារព័ត៌មាន
2025-02-11
សមាគមការពារសិទ្ធិមនុស្សអាដហុក (Adhoc) រកឃើញថា លំហសេរីភាពបញ្ចេញមតិ និងការជួបប្រជុំដោយសន្តិវិធីកាន់តែធ្លាក់ចុះ និងគាបសង្កត់ធ្ងន់ធ្ងរ ដោយសារអាជ្ញាធរមូលដ្ឋានមួយចំនួនអនុវត្តផ្ទុយពីច្បាប់ជាតិ និងអន្តរជាតិ។ ក្រុមសង្គមស៊ីវិល ស្នើឱ្យរដ្ឋាភិបាលទទួលយករបាយការណ៍នេះទៅកែលម្អបញ្ហាសិទ្ធិជាមូលដ្ឋានរបស់ពលរដ្ឋឱ្យប្រសើរវិញសម្រាប់ផលប្រយោជន៍ជាតិ។
2025-02-11
មន្ត្រីបក្សប្រឆាំងលើកឡើងថា នាយករដ្ឋមន្ត្រី និងជាអនុប្រធានគណបក្សប្រជាជនកម្ពុជា លោក ហ៊ុន ម៉ាណែត មិនជួយដោះស្រាយបញ្ហានៅក្រៅប្រទេសនោះទេ ប៉ុន្តែលោក កំពុងកៀរគរមនុស្សនៅក្រៅប្រទេសដើម្បីពង្រឹងបក្ស និងញុះញង់ឱ្យអ្នកប្រជាធិបតេយ្យមិនទុកចិត្តគ្នា។
2025-02-10
ពលរដ្ឋមួយចំនួនរស់នៅខេត្តសៀមរាប ប្រតិកម្មមិនពេញចិត្តចំពោះទង្វើរបស់អាជ្ញាធរខេត្តនេះដែលបានប្តូរឈ្មោះសួនព្រះរាជដំណាក់ ប្តូរទៅជាឈ្មោះសួនតេជោសន្តិភាព។
2025-02-10
ក្រុមយុវជនកម្ពុជារស់នៅប្រទេសជប៉ុនដែលចូលរួមបាតុកម្មនៅទីក្រុងតូក្យូ (Tokyo) កាលពីថ្ងៃទី៩ ខែកុម្ភៈ ទាមទារឱ្យលោក ហ៊ុន ម៉ាណែត ចុះចេញពីតំណែងនាយករដ្ឋមន្ត្រី។ តើមានមូលហេតុអ្វីទើបពួកគេទាមទារបែបនេះ?
2025-02-10
ក្រុមគ្រួសារលោក លិម គិមយ៉ា អំពាវនាវឱ្យអ្នកប្រជាធិបតេយ្យបន្តតស៊ូទៀត ដើម្បីទាមទារយុត្តិធម៌ និងសិទ្ធិសេរីភាព ជូនដល់ប្រជាពលរដ្ឋខ្មែរ ដែលលោក លិម គិមយ៉ា ចង់ឃើញក្នុងមួយជីវិតរបស់លោក។
2025-02-10
អ្នកឃ្លាំមើល និងមន្ត្រីបក្សប្រឆាំងចាត់ទុកការព្រមានរបស់ភាគីចិនបង្ក្រាបសំឡេងអ្នករិះគន់លើទំនាក់ទំនងកម្ពុជា-ចិន គឺដើម្បីការពារអំណាចផ្ដាច់ការរបស់បក្សកុម្មុយនិស្តចិន និងរដ្ឋាភិបាលក្រុមគ្រួសារត្រកូល«ហ៊ុន»។ ប្រតិកម្មបែបនេះធ្វើឡើងបន្ទាប់ពីភាគីចិនប្រកាសថា នឹងចាត់វិធានការតាមផ្លូវច្បាប់ចំពោះក្រុមអ្នកប្រើប្រាស់បណ្ដាញសង្គមចិនមួយចំនួន ដែលនិយាយរិះគន់លើទំនាក់ទំនងកម្ពុជា និងចិន។
2025-02-09
ប្រជាពលរដ្ឋខ្មែរធ្វើការ និងរស់នៅប្រទេសជប៉ុនចេញបាតុកម្មជំរុញឱ្យរដ្ឋាភិបាលកម្ពុជា ប្តឹងករណីកោះគជ់ទៅតុលាការអន្តរជាតិ និងរកយុត្តិធម៌ជូនលោក លិម គិមយ៉ា។ ក្រុមបាតុករទាមទារឱ្យលោក ហ៊ុន ម៉ាណែត ចុះចេញពីតំណែងនាយករដ្ឋមន្ត្រី បើសិនជាលោកអសមត្ថភាពដោះស្រាយបញ្ហាទាំងនោះ។
2025-02-09
ប្រជាពលរដ្ឋមួយចំនួនលើកឡើងថា បញ្ហាអសន្តិសុខសង្គម គ្រឿងញៀន និងក្មេងទំនើងជាដើម នៅតែបន្តកើតមានឡើង ដោយសារតែអាជ្ញាធរអនុវត្តច្បាប់ធូររលុង និងគ្មានវិធានការជាក់លាក់ដើម្បីធានាដល់សុខសុវត្ថិភាពពលរដ្ឋ។ ពួកគាត់ថា នេះជាបរាជ័យជាបន្តបន្ទាប់របស់រដ្ឋាភិបាលក្នុងការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព។
2025-02-09
ពលរដ្ឋមានវិវាទដីធ្លីជាមួយក្រុមហ៊ុន រ៉ែធ្យូង ហ្គ្រីន វូត ឌីវេឡុបមេន (Green Wood Development Company) នៅស្រុកសេសាន ខេត្តស្ទឹងត្រែង ទាមទារឲ្យអាជ្ញាធររកដំណោះស្រាយជូនពួកគាត់ ប្រសើរជាងរុញពលរដ្ឋឲ្យទៅស្នើសុំដីសម្បទានសង្គមកិច្ចពីរដ្ឋាភិបាល។
2025-02-09
ពលរដ្ឋមួយចំនួនលើកឡើងថា គណៈកម្មការប្រឆាំងឧក្រិដ្ឋកម្មឆបោកតាមអនឡាញរបស់លោក ហ៊ុន ម៉ាណែត នឹងមិនអាចបោសសម្អាតឧក្រិដ្ឋកម្មនេះបានឡើយ ដោយសារតែបញ្ហាអំពើពុករលួយ ខណៈមេខ្លោង និងអ្នកពាក់ព័ន្ធក្នុងឧក្រិដ្ឋកម្មនេះ មានទំនាក់ទំនងជិតស្និទ្ធនឹងមេដឹកនាំកំពូល។ ពួកគាត់ថា ដើម្បីឱ្យពួកគាត់ជឿជាក់ទៅលើគណៈកម្មការនេះ ទាល់តែរដ្ឋាភិបាល ហ៊ានចាប់ខ្លួនអ្នកមានអំណាច ដែលនៅពីក្រោយឧក្រិដ្ឋកម្មឆបោកនេះជាមុនសិន។
2025-02-09
មន្ត្រីខណ្ឌរដ្ឋបាលព្រៃឈើខេត្តសៀមរាប គ្រោងបន្តចាប់សត្វស្វាកាចៗចេញពីតំបន់អង្គរបន្ថែមទៀត បន្ទាប់ពីបានចាប់សត្វស្វាកាចមួយចំនួន កាលពីសប្ដាហ៍មុន។
2025-02-09
មេដឹកនាំបក្សប្រឆាំងអំពាវនាវដល់អ្នកប្រជាធិបតេយ្យឱ្យងាកមកលាតត្រដាងពីបញ្ហាកោះគជ់ និងឃាតកម្មលើលោក លិម គិមយ៉ា រួមទាំងបញ្ហាអយុត្តិធម៌ជាច្រើនទៀត ខណៈសហគមន៍ខ្មែរនៅក្រៅប្រទេសត្រៀមប្រមូលផ្ដុំគ្នាធ្វើបាតុកម្មដាក់សម្ពាធឱ្យរដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត ដោះស្រាយបញ្ហាទាំងនេះ។
2025-02-08
ប្រពន្ធអ្នកជំនាញកសិកម្មលោក នី ណាក់ ថ្លែងថា ប្ដីលោកស្រីសម្រេចដកពាក្យបណ្ដឹង ដែលដាក់ទៅសាលាឧទ្ធរណ៍ ប្ដឹងជំទាស់នឹងសាលក្រមសាលាដំបូងរាជធានីភ្នំពេញវិញ ដោយសារតែប្ដីលោកស្រីមិនមានជំនឿលើប្រព័ន្ធយុត្តិធម៌ និងមានទុក្ខលំបាកធ្វើដំណើរទៅចូលរួមសវនាការនៅ រាជធានីភ្នំពេញ។ មន្ត្រីសិទ្ធិមនុស្សថា ការដកពាក្យបណ្ដឹង គឺជាសិទ្ធិរបស់លោក នី ណាក់។
2025-02-08
សហព័ន្ធខ្មែរកម្ពុជាក្រោមបានបញ្ជូនតំណាងចូលរួមកិច្ចប្រជុំឆ្នាំ២០២៥ ស្ដីអំពីសេរីភាពសាសនាពិភពលោកនៅរដ្ឋធានីវ៉ាស៊ីនតុនរយៈពេលពីរថ្ងៃដើមសប្ដាហ៍នេះ។ ក្នុងកិច្ចប្រជុំនោះ សហព័ន្ធបានជម្រាបជូនមន្ត្រីសហរដ្ឋអាមេរិក មេដឹកនាំសាសនា និងអ្នកជំនាញផ្នែកសិទ្ធិមនុស្សអំពីការធ្វើទុក្ខទុក្ខបុកម្នេញផ្នែកសាសនាពីសំណាក់រដ្ឋាភិបាលវៀតណាមមកលើជនជាតិដើមខ្មែរកម្ពុជាក្រោម។
2025-02-07
ប្រធានគណបក្សប្រជាជនកម្ពុជា និងប្រធានព្រឹទ្ធសភាលោក ហ៊ុន សែន នៅថ្ងៃទី០៧ ខែកុម្ភៈ ព្រមានបញ្ចេញសារឆ្លើយឆ្លងទាំងស្រុងរវាងលោក និងលោក សេង សារី ប្រសិនបើលោក សេង សារី នៅតែព្រហើនហ៊ានចាត់ទុកលោកជាសត្រូវ។ ការព្រមានរបស់លោក ហ៊ុន សែន គឺបន្ទាប់ពីលោក សេង សារី បានសារភាពថា ខ្លួនគឺជាចារជនឱ្យលោក ហ៊ុន សែន ហើយលោកបានធ្វើរឿងនេះរយៈពេល ៤ឆ្នាំមកហើយ។