ប័ណ្ណសារព័ត៌មាន
2024-10-29
ខណៈក្រសួងទេសចរណ៍កំពុងសិក្សាលើគម្រោងទេសចរណ៍ «ប្រទេស៦ គោលដៅតែ១» ដែលផ្ដួចផ្ដើមឡើងដោយប្រទេសថៃ អ្នកប្រកបរបរក្នុងវិស័យទេសចរណ៍ បានលើកឡើងជាមតិផ្សេងៗគ្នាជុំវិញគម្រោងមួយនេះ។ ពួកគាត់ខ្លះគាំទ្រគម្រោងនេះ ដោយយល់ថា ដើម្បីលើកស្ទួយវិស័យទេសចរណ៍ និងខ្លះទៀតបដិសេធ ដោយយល់ថា គម្រោងមួយនេះនឹងផ្ដល់ផលប្រយោជន៍ដល់ប្រទេសថៃច្រើនជាងកម្ពុជា។
2024-10-29
បក្សក្រៅរដ្ឋាភិបាលសម្ដែងការបារម្ភអំពីតម្លាភាព នៃគម្រោងចំណាយថវិកាជាតិឆ្នាំ២០២៥ និងស្នើឱ្យបង្ហាញគម្រោងលម្អិត។ ការបារម្ភនេះ ធ្វើឡើងបន្ទាប់ពីអង្គប្រជុំគណៈរដ្ឋមន្ត្រីកាលពីថ្ងៃទី២៥ ខែតុលា បានអនុម័តថវិកាជាតិជាង ៩ពាន់លានដុល្លារ សម្រាប់ចំណាយនៅឆ្នាំ២០២៥ ខាងមុខនេះ ហើយក្រសួងហិរញ្ញវត្ថុថា នឹងផ្សព្វផ្សាយសេចក្ដីព្រាងច្បាប់ ១សប្ដាហ៍ក្រោយ ក្រោយទៅដល់រដ្ឋសភា។
2024-10-29
ប្រពន្ធរបស់ជនពិការដែលនិយាយរិះគន់មេដឹកនាំក្រុងភ្នំពេញរំពឹងថាតុលាការខេត្តតាកែវ នឹងកាត់ក្តីប្តីលោកស្រីប្រកបដោយយុត្តិធម៌ ព្រមទាំងទម្លាក់ចោលការចោទប្រកាន់ និងដោះលែងឱ្យលោក ភុន យុទ្ធ មានសេរីភាពឡើងវិញ។ សំណើនេះធ្វើឡើង ស្របពេលដែលតុលាការថ្នាក់ក្រោមមួយនេះគ្រោងបើកសវនាការជំនុំជម្រះក្ដីសំណុំរឿង លោក ភុន យុទ្ធ នៅថ្ងៃទី៣១ ខែ តុលាខាងមុខ។
2024-10-29
ពលរដ្ឋរងគ្រោះដីធ្លី នៅស្រុកគូលេន ខេត្តព្រះវិហារ ចោទក្រុមហ៊ុនសីលាដាម៉ិច ខូអិលធីឌី (Seladamex Co.,Ltd) ថា បានរំលោភយកដីស្រែ និងហាមឃាត់ពួកគាត់មិនឲ្យប្រមូលផលស្រូវថែមទៀត។ ពលរដ្ឋ និងមន្ត្រីសង្គមស៊ីវិលស្នើឲ្យអាជ្ញាធរខេត្ត និងរដ្ឋាភិបាលជួយរកដំណោះស្រាយលើបញ្ហានេះ។
2024-10-29
សកម្មជនចលនាមាតាធម្មជាតិដែលកំពុងជាប់ឃុំនៅពន្ធនាគារផ្ញើសារលើកទឹកចិត្តយុវជនឱ្យក្លាហាន និងហ៊ានប្រឆាំងចំពោះភាពអយុត្តិធម៌ ដើម្បីទាមទារសិទ្ធិសេរីភាព ទោះជារដ្ឋាភិបាលប្រើវិធីសាស្ត្របំបាក់ស្មារតីយុវជនយ៉ាងណាក្ដី។ ពួកគាត់អះអាងថា ការជាប់ពន្ធនាគារគឺមិនគួរឱ្យខ្លាចដូចកម្ពុជាត្រូវបាត់បង់ធនធានធម្មជាតិ និងបាត់បង់លទ្ធិប្រជាធិបតេយ្យនោះទេ។
2024-10-29
សង្គមស៊ីវិលស្នើឱ្យអាជ្ញាធរពន្លឿនការស៊ើបអង្កេត និងបង្ហាញលទ្ធផល ស្រាវជ្រាវក្នុងសំណុំរឿងអតីតអនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃលោក កឹម ជាតិ ពាក់ព័ន្ធនឹងបទល្មើសជំរិតទារប្រាក់ជាសាធារណៈ ដើម្បីបង្ហាញពីតម្លាភាព និងការអនុវត្តច្បាប់គ្មានស្តង់ដារពីរ។
2024-10-28
អ្នកឃ្លាំមើលព្រមានថា វិស័យទេសចរណ៍នៅប្រទេសកម្ពុជា នឹងរងផលប៉ះពាល់រយៈពេលយូរ បើរដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត មិនអាចទប់ស្កាត់បទល្មើសជួញដូរមនុស្ស និងឆបោកតាមអនឡាញ ហើយនៅតែព្យាយាមបដិសេធការចុះផ្សាយរបស់បណ្ដាញព័ត៌មានអន្តរជាតិ អំពីការរីករាលដាលនូវអំពើឧក្រិដ្ឋកម្មនៅកម្ពុជា។
2024-10-28
ពលរដ្ឋចំនួន២ភូមិ នៅស្រុកចិត្របុរី ខេត្តក្រចេះ ចោទប្រជាការពារភូមិថា បានរំលោភយកដីកប់សពរួមរបស់ប្រជាពលរដ្ឋជិត ៥ហិកតារ ដែលមានផ្នូរខ្មោចជាង១០០នាក់កំពុងកប់នៅទីនោះ។ ពួកគាត់ស្នើឲ្យអាជ្ញាធរពាក់ព័ន្ធជួយរកដំណោះស្រាយបញ្ហានេះ។ មន្ត្រីសង្គមស៊ីវិលថា អាជ្ញាធរគួរស្វែងរកដំណោះស្រាយ និងអនុវត្តលើជនរំលោភដីទាំងនោះ។
2024-10-28
បាតុករនៅប្រទេសកូរ៉េខាងត្បូងគាំទ្រគម្រោងរបស់ចលនាខ្មែរ ដើម្បីប្រជាធិបតេយ្យ ដែលគ្រោងនឹងស្នើឱ្យអង្គការសហប្រជាជាតិយកចិត្តទុកដាក់ សំណើដែលចង់ឱ្យព្យួរកៅអីរដ្ឋាភិបាលដឹកនាំដោយគ្រួសារត្រកូល ហ៊ុន ប្រសិនបើការបោះឆ្នោតនៅកម្ពុជានៅតែមិនត្រឹមត្រូវ មិនយុត្តិធម៌ និងផាត់ចេញគណបក្សប្រឆាំង។
2024-10-28
សកម្មជនបក្សប្រឆាំងអះអាងថា ពួកគាត់ធ្លាប់បង្ខំចិត្តចុះចូលជាមួយបក្សកាន់អំណាច គឺដើម្បីរក្សាសុវត្ថិភាពផ្ទាល់ខ្លួន និងក្រុមគ្រួសារ ជាពិសេសគេចពីការធ្វើទុក្ខបុកម្នេញតាមប្រព័ន្ធតុលាការក្រោមការបញ្ជាពីលោក ហ៊ុន សែន។ ទោះជាយ៉ាងណា សកម្មជនមួយចំនួនដែលបានចុះចូលជាមួយបក្សកាន់អំណាចបានចាកចេញពីបក្សនេះវិញ ក្រោយចុះចូលបានមួយរយៈពេល។ តើមានអ្វីនៅពីក្រោយការបង្ខំចិត្តចុះចូលគណបក្សប្រជាជនកម្ពុជា ហើយរត់ចេញមកបក្សប្រឆាំងវិញ?
2024-10-28
អ្នកភូមិថា បក្ខពួកតំណាងក្រុមហ៊ុនចិននៅខេត្តព្រះវិហារ បានសហការជាមួយទាហានលួចច្រូតស្រូវពលរដ្ឋអស់ជាង ២ហិកតារ ដោយសារតែពលរដ្ឋមិនព្រមធ្វើកិច្ចសន្យាប្រគល់ដីឱ្យទៅក្រុមហ៊ុន។ មន្ត្រីសង្គមស៊ីវិលថា ទង្វើរបស់ក្រុមហ៊ុនធ្វើទុក្ខបុកម្នេញ មកលើពលរដ្ឋតាមអំពើចិត្តនេះ គឺជាអំពើខុសច្បាប់ ហើយពលរដ្ឋត្រូវតែហ៊ានក្រោកឈរតវ៉ា។
2024-10-28
ស្ថានឯកអគ្គរាជទូតខ្មែរប្រចាំនៅសហរដ្ឋអាមេរិកច្រានចោលការលើកឡើងថា ស្ថានទូតមិនបានយកចិត្តទុកដាក់សម្អាតបរិស្ថានជុំវិញស្ថានទូត។
2024-10-28
តំណាងអង្គការសង្គមស៊ីវិល តំណាងសហគមន៍ខ្មែរនៅអូស្ត្រាលី និងមន្ត្រីបក្សប្រឆាំង បង្ហាញក្តីព្រួយបារម្ភដូចៗគ្នាថា ប្រទេសកម្ពុជា នឹងកាន់តែធ្លាក់ចូលជ្រៅក្នុងវិបត្តិនយោបាយ សង្គម និងសេដ្ឋកិច្ច ដូចអតីតកាល ប្រសិនបើរដ្ឋាភិបាលនៅតែមិនគោរពនិងអនុវត្តតាមកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស។
2024-10-27
ក្រោមការដឹកនាំរបស់រដ្ឋាភិបាលត្រកូល «ហ៊ុន» តពូជពីឪដល់កូនអស់រយៈពេលជិត៤០ឆ្នាំមកនេះ កម្ពុជាតែងអួតអាងនៅតាមវេទិកាអន្តរជាតិនានាថា ខ្លួនខិតខំអភិវឌ្ឍប្រទេស «ដោយមិនទុកនរណាម្នាក់ចោល»។ ក៏ប៉ុន្តែ ការពិតជាក់ស្តែង គោលនយោបាយនេះ ហាក់មានតែនៅលើក្រដាសតែប៉ុណ្ណោះ ខណៈកម្ពុជាកំពុងប្រែក្លាយជាអាណាចក្រគ្រប់គ្រងដោយត្រកូល «ហ៊ុន» និងក្រុមអ្នកមានលុយមានអំណាចស្ទើរផ្តាច់មុខ។ ពលរដ្ឋខ្មែរ ជាពិសេសក្រុមអ្នករិះគន់ គណបក្សប្រឆាំង សកម្មជនសង្គម និងពលរដ្ឋក្រីក្រ កំពុងបន្តរងគ្រោះកាន់តែច្រើនឡើងៗពីការអនុវត្តគោលនយោបាយបែប «ផាត់ចោល» ពួកគេ និងប្រព័ន្ធនយោបាយបែបបក្ខពួកនិយមចាក់ស្រេះ។
2024-10-27
អាជ្ញាធរប្រទេសថៃ កំពុងដំណើរការនីតិវិធីប្ដឹងជនជាតិថៃ ៥នាក់ ក្រោយស៊ើបអង្កេតរកឃើញថា ពួកគេគឺជាមេខ្យល់ ឆបោកជនជាតិមីយ៉ាន់ម៉ា ៩នាក់ យកទៅលក់បន្តឱ្យក្រុមឧក្រិដ្ឋជនឆបោកតាមប្រព័ន្ធអនឡាញ ដែលមានទីតាំងនៅក្នុងប្រទេសកម្ពុជា។ មន្ត្រីសង្គមស៊ីវិលថា រដ្ឋាភិបាលកម្ពុជា ត្រូវបង្កើនប្រតិបត្តិការបង្ក្រាបករណីនេះ ឱ្យមានប្រសិទ្ធភាព ដើម្បីធានាសន្តិសុខ សុវត្ថិភាពក្នុងប្រទេស។