ប័ណ្ណសារព័ត៌មាន
2023-02-04
មន្ត្រីជាន់ខ្ពស់របស់គណបក្សកាន់អំណាចអះអាងថា គណបក្សនេះគ្មានការចរចានយោបាយណាមួយជាមួយនឹងមេដឹកនាំគណបក្សប្រឆាំងនៅមុនការបោះឆ្នោតឡើយ។ ទោះយ៉ាងណា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិលោក សម រង្ស៊ី បានអំពាវនាវឱ្យប្រជាពលរដ្ឋខ្មែរត្រៀមនាំគ្នាចេញទៅបោះឆ្នោតថ្នាក់ជាតិនៅខែកក្កដា ឱ្យបានច្រើនដើម្បីផ្លាស់ប្ដូររដ្ឋាភិបាលរបស់លោក ហ៊ុន សែន ចេញពីការគ្រប់គ្រងអំណាចតាមបែបតវង្សត្រកូល។
2023-02-04
សហរដ្ឋអាមេរិក ផ្តល់ពានរង្វាន់អ្នកការពារសិទ្ធិមនុស្ស ដល់មេដឹកនាំសហជីពប្រចាំក្រុមហ៊ុនកាស៊ីណូណាហ្គាវើលដ៍ (Nagaworld) កញ្ញា ឈឹម ស៊ីថរ ដែលកំពុងជាប់ក្នុងពន្ធនាគារព្រៃស។
2023-02-04
គណៈកម្មាធិការសិទ្ធិមនុស្សរបស់រដ្ឋាភិបាលច្រានចោលរបាយការណ៍របស់ស្ថាប័នអន្តរជាតិបានដាក់កម្ពុជាជាប់ឈ្មោះជាប្រទេសដឹកនាំបែបផ្តាច់ការ។ ប្រតិកម្មនេះ ធ្វើឡើងបន្ទាប់ពីអង្គភាពស៊ើបអង្កេតសេដ្ឋកិច្ចហៅកាត់ថាអ៊ីអាយយូ (EIU) ដែលមានមូលដ្ឋាននៅចក្រភពអង់គ្លេស (UK) ដាក់ចំណាត់ថ្នាក់កម្ពុជាជាប់លេខ១២១ ឬជាប្រទេសមានរបបដឹកនាំតាមបែបផ្តាច់ការ។
2023-02-04
ក្រុមយុវជន មន្ត្រីសង្គមស៊ីវិល និងពលរដ្ឋ ប្រតិកម្មនឹងទង្វើរបស់អាជ្ញាធរខេត្តព្រះសីហនុ ដែលបណ្ដែតបណ្ដោយឱ្យក្រុមហ៊ុនឯកជន សាងសង់សំណង់រឹង បំពានដីឆ្នេរសមុទ្រ ប៉ះពាល់សោភ័ណបរិស្ថាន និងអារម្មណ៍ភ្ញៀវទេសចរណ៍។ ពួកគាត់ទាមទារឱ្យអាជ្ញាធរខេត្តនេះ ត្រូវរុះរើសំណង់រឹងទាំងនោះជាបន្ទាន់ និងអនុវត្តច្បាប់ដល់អ្នកពាក់ព័ន្ធ។
2023-02-04
នេះជាព័ត៌មានសំខាន់ៗ ចំនួន ៧ ដែលលោកអ្នកគួរអាននៅថ្ងៃសោរ៍ ទី៤ កុម្ភៈ។
2023-02-04
មជ្ឈមណ្ឌលវេជ្ជសាស្ដ្រ Hebron (HMC) នៃប្រទេសកូរ៉េខាងត្បូង សហការជាមួយក្រុមវេជ្ជបណ្ឌិតពីប្រទេសកាណាដា ផ្តល់សេវាពិនិត្យនិងព្យាបាលជំងឺបបូរមាត់ឆែប ក្រអូមមាត់ និងបញ្ហាស្លាកស្នាមផ្សេងៗ ដោយឥតគិតថ្លៃ។
2023-02-03
ក្រសួងការបរទេសកម្ពុជា ចេញលិខិតប្រតិកម្មនឹងសហរដ្ឋអាមេរិក ដែលផ្តល់ពានរង្វាន់អ្នកការពារសិទ្ធិមនុស្សដល់មេដឹកនាំសហជីពក្រុមហ៊ុនកាស៊ីណូណាហ្គាវើលដ៍ (Naga World) កញ្ញា ឈឹម ស៊ីថរ ដែលកំពុងជាប់ក្នុងពន្ធនាគារព្រៃស។ សង្គមស៊ីវិលមើលឃើញថា រដ្ឋាភិបាលនៅតែប្រកាន់ជំហរមិនលើកកម្ពស់សិទ្ធិសេរីភាពជាមូលដ្ឋាន និងកាន់តែបង្ហាញពីភាពអាម៉ាស់។
2023-02-03
វិវាទការប្រើប្រាស់ឈ្មោះ «គុនខ្មែរ» (Kun Khmer) និង «មួយថៃ» (Muay Thai) ក្នុងវិញ្ញាសាប្រកួតនៅស៊ីហ្គេមលើកទី៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ កំពុងមានភាពចម្រូងចម្រាស ដោយសារភាគីថៃនៅតែបដិសេធមិនជញ្ជួនកីឡាករឱ្យចូលរួមប្រកួតក្រោមឈ្មោះគុនខ្មែរ ចំណែកភាគីកម្ពុជានៅតែរក្សាគោលជំហរប្រើឈ្មោះ គុនខ្មែរ (Kun Khmer) ដដែល ទោះបីភាគីថៃមិនបញ្ជូនកីឡាករមកចូលរួមប្រកួតក៏ដោយ។
2023-02-03
ស្របពេលដែលការបោះឆ្នោតជាតិកាន់តែខិតជិតមកដល់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏កាន់តែតាំងខ្លួនធ្វើជាចិត្តល្អដែរ ដោយលោកប្រកាសឱ្យអ្នកគាំទ្រនិងសកម្មជនគណបក្សប្រឆាំងដែលកំពុងភៀសខ្លួននៅក្រៅប្រទេសឱ្យវិលចូលស្រុកវិញ ដោយមិនមានការចាប់ចងឡើយ។ សកម្មជននិងអ្នកគាំទ្របក្សប្រឆាំងចាត់ទុកការអំពាវនាវរបស់លោក ហ៊ុន សែន នេះថា ជាសារប្រជាភិថុតិបោកប្រាស់ប្រជាពលរដ្ឋដើម្បីកេងចំណេញនយោបាយតែប៉ុណ្ណោះ។
2023-02-03
ក្បួនធម្មយាត្រាដឹកនាំដោយសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ ដើម្បីលើកកម្ពស់សីលធម៌សង្គម នៅថ្ងៃទី៣នេះ បានធ្វើដំណើរជិតដល់ក្រុងកំពង់ឆ្នាំងហើយ គិតត្រឹមរសៀលថ្ងៃទី៣ កុម្ភៈ។
2023-02-03
ព័ត៌មានសំខាន់ៗចំនួន ៧ ដែលលោកអ្នកគួរអាននៅថ្ងៃសុក្រ ទី៣ កុម្ភៈ។
2023-02-03
កម្ពុជានៅតែបន្តជាប់ឈ្មោះជាប្រទេសមានរបបដឹកនាំតាមបែបផ្ដាច់ការ (Authoritarianism)។ នេះបើយោងតាមសន្ទស្សន៍ប្រជាធិបតេយ្យឆ្នាំ២០២២ ទើបនឹងចេញផ្សាយដោយអង្គភាពស៊ើបអង្កេតសេដ្ឋកិច្ច (Economist Intelligence Unit EIU) ដែលមានមូលដ្ឋាននៅចក្រភពអង់គ្លេស (UK)។
2023-02-03
អ្នកវិភាគនយោបាយថា យុទ្ធសាស្ត្របំបែកបំបាក់បក្សប្រឆាំងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងបរាជ័យ ប្រសិនបើលោក សម រង្ស៊ី និងមន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ វិលត្រលប់មកកម្ពុជាវិញទាំងក្រុម នៅអំឡុងពេលកម្ពុជារៀបចំព្រឹត្តិការណ៍ SEA Games នៅមុនការបោះឆ្នោតជាតិខែកក្កដា ខាងមុខនេះ។ ការលើកឡើងនេះ ធ្វើឡើងនៅស្របពេលលោក ហ៊ុន សែន បន្តអំពាវនាវជាថ្មីម្តងទៀត ឱ្យក្រុមអ្នករិះគន់លោកនៅក្រៅប្រទេសវិលត្រលប់ចូលស្រុកវិញ។
2023-02-02
តុលាការខេត្តមណ្ឌលគិរីបានកោះហៅប្រជាសហគមន៍ ១៥នាក់ ដើម្បីជំនុំជម្រះក្តីក្នុងរឿងវិវាទដីធ្លីរវាងក្រុមហ៊ុនសម្បទានសេដ្ឋកិច្ចសុកហ្វីន ខេ.ស៊ី.ឌី (Socfin KCD) និងជនជាតិដើមភាគតិចព្នង នៅឃុំប៊ូស្រា កាលពី ១៥ឆ្នាំមុn។ ប្រជាសហគមន៍ខឹងសម្បារ ចំពោះទង្វើរបស់តុលាការថា ពន្យារពេលកាត់ក្តី ក្នុងសំណុំរឿងនេះ បង្កើនឱ្យមានភាពអយុត្តិធម៌ម្តងហើយម្តងទៀត។
2023-02-02
អ្នកជំនាញផ្នែកច្បាប់មិនរំពឹងថា ស្ថានភាពនៃឧក្រិដ្ឋកម្មជួញដូរមនុស្សនៅកម្ពុជាធូរស្រាលនោះទេ ខណៈកម្ពុជានៅតែបន្តជាប់ឈ្មោះជាប្រទេសមានអំពើពុករលួយធ្ងន់ធ្ងរ ហើយរដ្ឋាភិបាលគ្មានការស៊ើបអង្កេតរកមេខ្លោងធំៗនៅពីក្រោយខ្នងនៃឧក្រិដ្ឋកម្មនេះ។