ប័ណ្ណសារព័ត៌មាន
2024-10-03
ពលករខ្មែរធ្វើការនៅប្រទេសថៃត្អូញត្អែរអំពីការបន្តលិខិតធ្វើការ (MOU) តម្រូវឱ្យបង់ លុយជាង ២ម៉ឺនបាត ឬជិត ១ពាន់ដុល្លារ ក្នុងម្នាក់ ឱ្យទៅក្រុមហ៊ុន ដើម្បីជួយរត់ឯកសារ និងមួយចំណែក ផ្ដល់ទៅមន្ត្រីប៉ូលិស នៅច្រកព្រំដែនប៉ោយប៉ែត។ ពួកគាត់ថា ការចំណាយលុយ ច្រើនលើសលប់ នេះ ធ្វើឱ្យពលករភាគច្រើន ជួបការលំបាក។ មន្ត្រីសង្គមស៊ីវិលថា ការបង់លុយច្រើនបែបនេះ គឺជាទង្វើខុសច្បាប់ និងកេងប្រវ័ញ្ចលើពលករ ។
2024-10-03
អ្នកឃ្លាំមើលបញ្ហាសង្គមវាយតម្លៃថា កិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងចិនលើវិស័យទេសចរណ៍ ឆ្លុះបញ្ចាំងឱ្យឃើញថា កម្ពុជាបន្តពឹងពាក់ដង្ហើមចិនគ្មានទីបញ្ចប់។ ការលើកឡើងនេះ ធ្វើឡើងបន្ទាប់ពីភាគីកម្ពុជា និងចិនបានឯកភាពលើកិច្ចសហការធំៗចំនួន ៧ចំណុចក្នុងគោលដៅជំរុញវិស័យទេសចរណ៍នៅកម្ពុជា។
2024-10-03
រដ្ឋាភិបាលនៃប្រទេសឥណ្ឌា (India) កំពុងបង្កើនការយកចិត្តទុកដាក់លើកិច្ចសហប្រតិបត្តិការជាមួយភាគីកម្ពុជា ដើម្បីជួយសង្គ្រោះពលរដ្ឋរបស់ខ្លួន ដែលកំពុងជាប់ក្នុងការបង្ខាំង និងបង្ខំឱ្យធ្វើការឆបោកតាមអនឡាញនៅកម្ពុជា។ ជាមួយគ្នានេះ ស្ថានទូតឥណ្ឌាប្រចាំទីក្រុងភ្នំពេញ ក៏កំពុងបង្កើនការព្រមានដល់ពលរដ្ឋរបស់ខ្លួនអំពីហានិភ័យក្នុងការចូលមកបម្រើការងារនៅកម្ពុជា។
2024-10-03
បទសម្ភាសន៍ផ្ដោតលើប្រធានបទមួយចំនួនពាក់ព័ន្ធនឹងបរិយាកាសវិនិយោគនៅកម្ពុជា លទ្ធភាពដែលសហរដ្ឋអាមេរិកអាចបន្តសុពលភាពប្រព័ន្ធអនុគ្រោះពន្ធ GSP ឥទ្ធិពលរបស់ចិននៅកម្ពុជា បញ្ហាព្រែកជីកហ្វូណនតេជោ និងបញ្ហាឧស្សាហកម្មឆបោកតាមអនឡាញ (Cyberscams) នៅកម្ពុជា។
2024-10-03
លោក ម៉ាក ថេយើរ៍ បន្តថា ការបំពេញវិជ្ជាជីវៈរបស់លោក ដារ៉ា បានដើរតួនាទីសំខាន់ក្នុងការផ្សព្វផ្សាយពីការយល់ដឹងទាក់ទងនឹងមណ្ឌលឆបោកតាមអនឡាញ និងការជួយសង្គ្រោះជនរងគ្រោះពីការងារដោយបង្ខំ។ លោកបញ្ជាក់ថា សេរីភាពបញ្ចេញមតិជាផ្នែកមួយមូលដ្ឋានគ្រឹះ ដែលនាំឱ្យសង្គមមានជ័យជម្នះទាំងផ្នែកសង្គម និងសេដ្ឋកិច្ច។
2024-10-03
កង្វះជាតិដែកបណ្តាលឲ្យស្លេកស្លាំងដោយសារខ្វះឈាមក្រហម អាចប៉ះពាល់ដល់ដំណេក ការគិត ថាមពល និងសតិអារម្មណ៍ជាដើម។ អ្នកដែលប្រថុយប្រថានខ្ពស់ខ្វះជាតិដែករួមមាន ស្ត្រីស្ថិតក្នុងវ័យបន្តពូជ ស្ត្រីអស់រដូវ ស្ត្រីមករដូវច្រើន និងស្ត្រីដែលបង្អត់អាហារខ្លួនឯងដោយចង់ស្គមជាដើម។
2024-10-03
ក៏ប៉ុន្តែមានឧបសគ្គខ្លះៗ រារាំងដល់ការប្រតិបត្តិជំនឿទាំងនេះ ដោយសារបាត់បង់ព្រៃឈើធ្វើឱ្យជីវភាពសហគមន៍ថយចុះ ខ្វះខាតថវិកាធ្វើបុណ្យ ហើយគ្រួសារអ្នកភូមិខ្លះធ្វើចំណាកស្រុកទៅតំបន់ឆ្ងាយៗ ខកខានមិនបានចូលរួមពិធីបុណ្យទាន។
2024-10-03
សហគមន៍ជាតិ និងអន្តរជាតិបន្តថ្កោលទោសរដ្ឋាភិបាល ករណីចាប់ខ្លួនអ្នកសារព័ត៌មានឯករាជ្យ លោក ម៉ិច ដារ៉ា ដោយចោទប្រកាន់ពីបទ «ញុះញង់ឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម»។ ពួកគេចាត់ទុករឿងនេះថាជាការបង្ក្រាបទៅលើអ្នកសារព័ត៌មានឯករាជ្យ និងគំរាមកំហែងអ្នកសារព័ត៌មានដទៃទៀត។
2024-10-02
បណ្ដាញអង្គការអន្តរជាតិឃ្លាំមើលសិទ្ធិពលរដ្ឋ (CIVICUS) និងអង្គការវេទិកាអាស៊ី ដើម្បីសិទ្ធិមនុស្ស និងការអភិវឌ្ឍ (FORUM-ASIA) នៅថ្ងៃទី២ ខែតុលា បានដាក់របាយការណ៍ទៅកិច្ចប្រជុំដំណើរការត្រួតពិនិត្យជាសកលតាមកាលកំណត់ (UPR) របស់អង្គការសហប្រជាជាតិលើកទី៤៦។
2024-10-02
អគារបនល្បែងកាស៊ីណូរបស់អ្នកជំនួញដែលស្និទ្ធនឹងរដ្ឋាភិបាលត្រកូល ហ៊ុន មានងារជាឧកញ៉ាពីររូបគឺលោក លី យ៉ុងផាត់ និងលោក លឹម ហេង ស្ថិតនៅច្រកព្រំដែនអន្តរជាតិអូស្មាច់ក្នុងខេត្តឧត្តរមានជ័យរងការចោទប្រកាន់ថា ជាសំបុកក្រុមឧក្រិដ្ឋជនចិនចាប់បង្ខាំងជនបរទេសជាច្រើននាក់ ដើម្បីបង្ខំឱ្យបម្រើការងារឆបោកតាមអនឡាញ (Online)។
2024-10-02
កសិករមួយចំនួនថា ដំណាំស្រូវរបស់ពួកគាត់ប្រឈមនឹងការខាតបង់ ខណៈរោងម៉ាស៊ីនផ្អាកឈប់ទិញស្រូវក្នុងពិធីបុណ្យភ្ជុំបិណ្ឌ។ ការលើកឡើងនេះ ធ្វើឡើងបន្ទាប់ពីមន្ត្រីក្រសួងកសិកម្ម អំពាវនាវដល់ពលរដ្ឋឲ្យផ្អាកការប្រមូលផលស្រូវ ក្នុងពិធីបុណ្យភ្ជុំបិណ្ឌ។
2024-10-02
ពលរដ្ឋនៅតាមបណ្តាខេត្តមួយចំនួនបានវេចនំអន្សមតាមផ្ទះ មុនថ្ងៃបុណ្យភ្ជុំធំ ដើម្បីធ្វើចង្ហាន់ប្រគេនព្រះសង្ឃ រក្សាទំនៀមទម្លាប់ប្រពៃណីខ្មែរ បង្ហាញពីវប្បធម៌សាមគ្គីគ្នាដែលបន្សល់តាំងពីបុរាណមក។ រីឯពលរដ្ឋខ្លះទៀត ខកខានវេចនំអន្សម ដោយសារពួកគាត់រវល់ការងារស្រែចម្ការ និងមានជីវភាពខ្វះខាត។
2024-10-02
ពលករខ្មែរធ្វើការសំណង់នៅប្រទេសថៃភាគច្រើន ខកខានទៅលេងស្រុកកំណើត នៅថ្ងៃបុណ្យភ្ជុំបិណ្ឌ ដោយសារតែគ្មានលុយកាក់ ខណៈពលករខ្មែរខ្លះទៀតត្រូវប៉ូលិសថៃចាប់ដាក់គុក ដោយសារ តែគ្មានលិខិតឆ្លងដែនត្រឹមត្រូវ។ ពួកគាត់ថា នៅពេលបុណ្យទានម្ដងៗ មានតែខាំធ្មេញសង្កត់ចិត្ត ហើយរហូតពេលខ្លះដេកយំ តូចចិត្តនឹងខ្លួនឯង មិនដឹងពេលណាបានអាចមានជីវភាពសមរម្យ បានជួបជុំគ្រួសារពេលបុណ្យទានម្ដងៗ។
2024-10-01
ស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា និងក្រុមអង្គការផ្នែកសិទ្ធិមនុស្ស និងសារព័ត៌មាន ជិត ៥០ស្ថាប័នផ្សេងទៀត ទាមទារឱ្យតុលាការទម្លាក់ចោលបទចោទប្រកាន់ និងដោះលែងអ្នកសារព័ត៌មានឯករាជ្យ លោក ម៉ិច ដារ៉ា ដោយគ្មានលក្ខខណ្ឌ។
2024-10-01
ពលករខ្មែរម្នាក់ដែលសមត្ថកិច្ចម៉ាឡេស៊ីចាប់បញ្ជូនឱ្យអាជ្ញាធរកម្ពុជាដោយសាររិះគន់រដ្ឋាភិបាលក្រុងភ្នំពេញនៅលើបណ្តាញសង្គម ត្រូវបានសមត្ថកិច្ចបញ្ជូនទៅឃុំនៅពន្ធនាគារម២ រាជធានីភ្នំពេញហើយ នៅរសៀលថ្ងៃទី១ ខែតុលា។