ប័ណ្ណសារព័ត៌មាន
2024-12-13
ពលរដ្ឋ និងយុវជនរិះគន់អាជ្ញាធរខេត្តកណ្ដាល និងក្រសួងរ៉ែនិងថាមពល ដែលបណ្ដោយឱ្យក្រុមហ៊ុនឯកជនបន្តបូមខ្សាច់តាមដងទន្លេមេគង្គបណ្ដាលឱ្យបាក់ច្រាំងទន្លេ គំរាមកំហែងដល់ការរស់នៅរបស់ពលរដ្ឋ។ ការរិះគន់នេះ ធ្វើឡើងក្រោយពេលច្រាំងទន្លេស្ថិតនៅឃុំស្វាយរមៀត ស្រុកខ្សាច់កណ្ដាល បានបាក់ស្រុត សង្កត់ទូកដឹកខ្សាច់ ៣គ្រឿង និងបណ្ដាលឱ្យមនុស្ស ៣នាក់រងបួស និងម្នាក់ទៀតបាត់ខ្លួន កាលពីយប់ថ្ងៃទី១១ ខែធ្នូ។
2024-12-12
គណបក្សកម្លាំងជាតិនៅថ្ងៃទី១២ ធ្នូ បានប្រារព្ធធ្វើទិវាសិទ្ធិមនុស្សអន្តរជាតិ ១០ធ្នូ នៅខេត្តកំពង់ធំ ដើម្បីទាមទារឱ្យរដ្ឋាភិបាលគោរពសិទ្ធិមនុស្ស និងដោះលែងអ្នកទោសមនសិការទាំងអស់ ដើម្បីទទួលបានប្រព័ន្ធអនុគ្រោះពន្ធ EBA ពីសហភាព អឺរ៉ុប និងGSP ពីសហរដ្ឋអាមេរិក។ ពួកគេទទូចឱ្យរដ្ឋាភិបាលបន្ទន់ឥរិយាបថឯកភាពជាតិឡើងវិញ ដើម្បីស្ដារប្រជាធិបតេយ្យ និងយុត្តិធម៌សង្គម។
2024-12-12
អគ្គនាយិកាអង្គការយូណេស្កូ (UNESCO) អ្នកស្រី អូដ្រេ អាហ្សូឡេ (Audrey Azoulay) ថ្កោលទោសករណីឃាតកម្មលើអ្នកសារព័ត៌មានកម្ពុជា លោក ឈឿង ឈឹង និងអំពាវនាវឱ្យមានការស៊ើបអង្កេតដោយហ្មត់ចត់ ចំពោះរឿងនេះ ដើម្បីធានាថា ជនប្រព្រឹត្តត្រូវបាននាំខ្លួនមកផ្ដន្ទាទោសតាមច្បាប់។
2024-12-12
យុវជនស្រឡាញ់បរិស្ថានសោកស្ដាយដែលអាជ្ញាធរខេត្តកោះកុងនៅតែបណ្ដែតបណ្ដោយឱ្យដែនជម្រកសត្វព្រៃពាមក្រសោប ក្លាយជាកន្លែងចាក់សំរាមយ៉ាងអនាធិបតេយ្យ បើទោះបីជាពួកគាត់ធ្លាប់ស្នើឱ្យក្រសួងបរិស្ថានដោះស្រាយបញ្ហានេះជាច្រើនដងហើយក្ដី។
2024-12-12
ក្រុមអ្នកជំនាញផ្នែកជលផលទឹកសាបលែងត្រីរាជចំនួន ៤ក្បាល ចូលក្នុងបឹងធម្មជាតិវិញ។វិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍ជលផលទឹកសាបនៃរដ្ឋបាលជលផល សហការជាមួយគម្រោងអច្ឆរិយភាពទន្លេមេគង្គ (Wonders of the Mekong) នៅថ្ងៃទី១០ ខែធ្នូ បានលែងត្រីរាជចំនួន ៤ក្បាល ចូលទៅក្នុងបឹងធម្មជាតិនៅក្នុងមូលដ្ឋានខេត្តកំពង់ធំ ខេត្តត្បូងឃ្មុំ និងរាជធានីភ្នំពេញ។
2024-12-12
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស សុខា ព្រមានអង្គការសង្គមស៊ីវិលកុំឱ្យភ្ជាប់ទំនាក់ទំនងជាមួយក្រុមដែលលោកចោទថា ជា«ក្រុមជ្រុលនិយម» ដែលចង់ផ្ដួលរំលំរដ្ឋាភិបាល។ ឆ្លើយតបការលើកឡើងនេះ មន្ត្រីសង្គមស៊ីវិលថា ពួកគេតែងតែគោរពច្បាប់ និងជំរុញទៅក្រសួងមហាផ្ទៃវិញ ឱ្យបើកលំហសេរីភាពបញ្ចេញមតិ សិទ្ធិជួបជុំ និងអនុញ្ញាតឱ្យអង្គការសង្គមស៊ីវិលបំពេញការងារដោយគ្មានការរឹតត្បិតសិទ្ធិសេរីភាព។
2024-12-12
ប្រទេសចិនមិនបានផ្ដល់កម្ចីថ្មីណាមួយឱ្យកម្ពុជាទេ នៅក្នុងអំឡុងពេលជិត ១ឆ្នាំ ២០២៤នេះ។
2024-12-12
ក្រុមអ្នកឃ្លាំមើលពីបញ្ហាសង្គម និងនយោបាយលើកឡើងថា ប្រព័ន្ធទូទាត់ឆ្លងដែនរបស់ចិននឹងបង្កលក្ខណៈងាយស្រួលដល់ក្រុមឧក្រិដ្ឋជនលាងលុយកខ្វក់ ប្រសិនបើគ្មានការពង្រឹង និងត្រួតពិនិត្យលើចរន្តនៃការផ្ទេរសាច់ប្រាក់ឱ្យមានតម្លាភាព។ ការលើកឡើងបែបនេះ បន្ទាប់ពីកម្ពុជាស្នើសុំការគាំទ្រភាគីចិនឱ្យតភ្ជាប់ប្រព័ន្ធទូទាត់ឆ្លងដែនរបស់ចិន ដោយអះអាងថា ដើម្បីផ្ដល់ភាពងាយស្រួលលើការទូទាត់ឆ្លងដែនសម្រាប់ពាណិជ្ជកម្ម វិនិយោគិន និងទេសចរចិន។
2024-12-12
អង្គការការពារសិទ្ធិមនុស្សលីកាដូ (Licadho) ថា ក្នុងរយៈពេលជិត ១ឆ្នាំនេះរដ្ឋាភិបាលបានចាប់ខ្លួន និងឃុំខ្លួនពលរដ្ឋ ១០២នាក់ រួមមានសកម្មជននយោបាយ សហជីព សិស្សនិស្សិត សកម្មជនការពារបរិស្ថាន អ្នកសារព័ត៌មាន និងពលរដ្ឋសាមញ្ញដទៃទៀត ដោយសារសកម្មភាពអនុវត្តសិទ្ធិរបស់ពួកគាត់។
2024-12-12
មន្ត្រីបក្សប្រឆាំង និងអ្នកឃ្លាំមើលលើកឡើងថា ក្រសួងមហាផ្ទៃ គួរពិនិត្យ និងអប់រំមន្ត្រីនគរបាល និងអាជ្ញាធរពាក់ព័ន្ធដែលចុះបង្ក្រាបល្បែងស៊ីសង ដើម្បីកុំឲ្យមន្ត្រីទាំងនោះ ឆ្លៀតឱកាសប្រព្រឹត្តអំពើពុករលួយ និងបង្កផលប៉ះពាល់ដល់វិស័យទេសចរណ៍។ ការលើកឡើងរបស់ពួកគាត់នេះ គឺស្របពេលដែលក្រសួងមហាផ្ទៃ ប្រកាសថា នឹងចាត់វិធានការច្បាប់ចំពោះការផ្សព្វផ្សាយល្បែងស៊ីសងចាប់ពីថ្ងៃទី១១ ខែធ្នូ ក្រោយផុតឱសានវាទ ៧ថ្ងៃ។
2024-12-12
អ្នកឃ្លាំមើលបញ្ហាសង្គមលើកឡើងថា សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប នៅតែជាដៃគូពាណិជ្ជកម្មសំខាន់សម្រាប់កម្ពុជានាំចេញទំនិញគ្រប់ប្រភេទទៅលក់ជាពិសេសទំនិញផ្នែកវាយនភណ្ឌដោយសារតែកម្ពុជាទទួលបានប្រព័ន្ធអនុគ្រោះពន្ធ។ ការលើកឡើងនេះគឺបន្ទាប់ពីមន្ត្រីរដ្ឋាភិបាលអះអាងថា ការនាំទំនិញរបស់កម្ពុជាចេញទៅអាមេរិក និងអឺរ៉ុប គឺកម្ពុជាមិនពឹងផ្អែកលើប្រព័ន្ធអនុគ្រោះពន្ធទាំងស្រុងនោះទេ។
2024-12-11
យុវជនមួយចំនួនរិះគន់រដ្ឋាភិបាល ដែលបានផ្ដល់គ្រឿងឥស្សរិយយសមេដាយមុនីសារាភ័ណ្ឌ ជូនចៅប្រុសលោក ហ៊ុន សែន ឈ្មោះ ហ៊ុន បញ្ញាបុត្រ ដែលមានកេរ្តិ៍ឈ្មោះអាស្រូវរឿងលក់អាវុធលើបណ្ដាញសង្គមហ្វេសប៊ុក (Facebook) និងការសម្ញែងទ្រព្យសម្បត្តិទាំងវ័យក្មេង។ ប៉ុន្តែ អ្នកនាំពាក្យបក្សកាន់អំណាច ចាត់ទុកការរិះគន់នេះថា ជាសិទ្ធិ ខណៈរដ្ឋាភិបាល ផ្តល់មេដាយកិត្តិយសរបស់ជាតិដល់បុគ្គលណាម្នាក់ទាល់តែមានស្នាដៃ និងគុណបំណាច់ចំពោះជាតិ និងប្រជាជន។
2024-12-11
ពលរដ្ឋដែលរស់នៅជាប់ទន្លេបាទីព្រួយបារម្ភថា ការចាក់ដីលុបផ្នែកខ្លះនៃទន្លេបាទីបានធ្វើឱ្យប៉ះពាល់ដល់ជីវភាពពួកគាត់។ ការលើកឡើងនេះគឺស្របពេលមានឡានដឹកដីជាច្រើនគ្រឿងធ្វើសកម្មភាពចាក់ដីបំពេញ នៅផ្នែកខាងក្រោមនៃទន្លេបាទី ប៉ុន្តែពលរដ្ឋមិនទាន់ដឹងថា ខាងភាគីក្រុមហ៊ុនឯកជនណាមួយ ឬក៏អាជ្ញាធរឡើយដែលចាក់ដីលុបនេះ ។
2024-12-11
អង្គការជាតិ និងអន្តរជាតិជាច្រើនស្ថាប័នរួមគ្នាថ្កោលទោសការបាញ់សម្លាប់ អ្នកសារព័ត៌មានរាយការណ៍ពីការកាប់បំផ្លាញព្រៃឈើនៅខេត្តសៀមរាប លោក ឈឿង ឈឹង។
2024-12-11
មិត្តរួមអាជីព និងក្រុមគ្រួសារជនរងគ្រោះអះអាងថា ករណីខ្មាន់កាំភ្លើងបាញ់អ្នកសារព័ត៌មាន លោក ឈឿង ឈឹង បណ្ដាលឱ្យបាត់បង់ជីវិត គឺពុំមែនជារឿងទំនាស់បុគ្គលដូចដែលអាជ្ញាធរខេត្តសៀមរាបបានអះអាងនោះទេ។