ប័ណ្ណសារព័ត៌មាន
2024-10-31
អាជ្ញាធរនៃរដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត រងការរិះគន់ថា ព្យាយាមបិទបាំងព័ត៌មានអំពីការបង្ក្រាបទីតាំងនៃសម្បុកឧក្រិដ្ឋជនឆបោកតាមអនឡាញ។ អ្នកឃ្លាំមើលថា ការណ៍ដែលរដ្ឋាភិបាលមិនបង្ហាញតម្លាភាព និងបិទបាំងជនសង្ស័យពាក់ព័ន្ធនឹងអំពើឆបោកតាមអនឡាញ (Online) នោះ នឹងធ្វើឱ្យមហាជន និងអន្តរជាតិកាន់តែអស់ជំនឿលើការអនុវត្តច្បាប់ និងមានមន្ទិលសង្ស័យអំពីការប្រព្រឹត្តអំពើពុករលួយរបស់អាជ្ញាធរសម្រួលឱ្យក្រុមជនល្មើសអាចផ្លាស់ប្ដូរទីកន្លែងសម្រាប់ប្រតិបត្តិការអំពើឆបោកតាមអនឡាញពីមួយកន្លែងទៅមួយកន្លែងនៅលើទឹកដីខ្មែរ។
2024-10-31
ក្រុមអ្នកបុរាណវិទ្យាបានរកឃើញចម្លាក់បដិមាទ្វារបាលនៅខ្លោងទ្វារខាងជើងនៃអតីតព្រះបរមរាជវាំង នៃក្រុងអង្គរធំ។ ក្រុមអ្នកបុរាណវិទ្យានៃអាជ្ញាធរជាតិអប្សរាសហការជាមួយក្រុមការងាររដ្ឋាភិបាលចិន-កម្ពុជា ដើម្បីថែរក្សារមណីយដ្ឋានអង្គរ(CCSA) បានប្រទះឃើញចម្លាក់បដិមាទ្វារបាល ចំនួន១២ ធ្វើពីថ្មភក់ នៅពេលធ្វើកំណាយស្រាវជ្រាវ។
2024-10-30
សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យសោកស្ដាយចំពោះក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលបានសម្រេចពិន័យអន្តរការណ៍ចំពោះសមាគមជាង ១៨លាន (១៨.៨០០.០០០) រៀល ឬប្រមាណជិត ៥ពាន់ដុល្លារ ដោយចោទថា សមាគមមិនបានដាក់ នឹងរបាយការណ៍ហិរញ្ញវត្ថុរបស់សមាគម ទៅរដ្ឋាភិបាល។ សមាគមអះអាងថា ពួកគាត់ធ្វើការងារដោយស្ម័គ្រចិត្ត ដើម្បីយុត្តិធម៌សង្គម មិនមែនដើម្បីស្វែងរកប្រាក់ចំណេញផ្ទាល់ខ្លួនដូចក្រុមហ៊ុនឯកជននោះទេ។
2024-10-30
អ្នកភូមិនៅខេត្តព្រះវិហារ ដាក់វេនគ្នាដេកយាមស្រូវ ព្រោះបារម្ភខ្លាចតំណាង ក្រុមហ៊ុន ហេង ហ្វូ គ្រុប ស៊ូហ្គឺរ អីនដាស្ទ្រី (Hengfu Group Sugar Industry) លួចច្រូតស្រូវពួកគាត់ទៀត បើទោះជាពួកគាត់មួយចំនួន ព្រមធ្វើកិច្ចសន្យាប្រគល់ដីឱ្យទៅភាគីក្រុមហ៊ុនរួចហើយក្ដី។ មន្ត្រីសង្គមស៊ីវិលថា ការធ្វើទុក្ខបុកម្នេញពលរដ្ឋ ពីសំណាក់ក្រុមហ៊ុន និងអាជ្ញាធរនេះ គឺជាការរំលោភសិទ្ធិពលរដ្ឋធ្ងន់ធ្ងរ។
2024-10-30
ក្រុមសិល្បករ និងក្រុមយុវជននៅខេត្តសៀមរាបបានដើរហែក្បូនទ្រង់ទ្រាយធំក្នុងពិធីស្នាមញញឹមខ្មែរលើកទី២ នៅបរិវេណប្រាសាទអង្គរវត្ត ដើម្បីបំផុសស្មារតីជាតិនិយម និងបង្ហាញអំពីគុណតម្លៃប្រាសាទបុរាណកេរមរតកដូនតា ក្នុងបំណងផ្សព្វផ្សាយពីទេសចរណ៍វប្បធម៌។
2024-10-30
មេធាវី និងសង្គមស៊ីវិល លើកឡើងថា តុលាការគួរតែផ្ដល់អាទិភាពដល់សំណុំរឿងរបស់ ប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ក្នុងយុទ្ធនាការជំរុញ ពន្លឿន និងដោះស្រាយសំណុំរឿង ដែលកកស្ទះនៅតុលាការ ដោយសារតែសំណុំរឿងនេះ បានអូសបន្លាយពេលប្រមាណ ៧ឆ្នាំមកហើយ។ ការលើកឡើងនេះ ធ្វើឡើងបន្ទាប់ពីសាលាឧទ្ធរណ៍ភ្នំពេញ បានអះអាងថា ការលើកពេលសវនាការសំណុំរឿងមេបក្សប្រឆាំងរូបនេះ គឺដើម្បីដោះស្រាយភាពចាំបាច់ ក្នុងយុទ្ធនាការជំរុញ ពន្លឿន និងដោះស្រាយសំណុំរឿង។
2024-10-30
អ្នកកាសែតអនឡាញ (online) របស់គេហទំព័រសំអ៊ាងហតញូស៍ លោក លួន ភារិន និងក្រុមការងារ ដែលត្រូវបានបក្ខពួករបស់ម្ចាស់កន្លែងទូហ្គេមបាញ់ត្រីមួយកន្លែងនៅប៉ោយប៉ែត វាយដំលើរាងកាយតាំងពីខែមីនា រហូតដល់ពេលនេះ មិនត្រឹមតែមិនទទួលបានយុត្តិធម៌នោះទេ ថែមទាំងត្រូវបានម្ចាស់ផ្ទះល្បែងទូហ្គេម ប្ដឹងផ្ដល់ទៅតុលាការទៀត។ សម្ព័ន្ធអ្នកសារព័ត៌មាននៅកម្ពុជាបង្ហាញកង្វល់អំពីអំពើហិង្សា និងការបំភិតបំភ័យតាមផ្លូវច្បាប់ និងតុលាការ ទៅលើអ្នកសារព័ត៌មាន ដែលព្យាយាមធ្វើសេចក្ដីការណ៍អំពីបញ្ហារសើបនៅក្នុងប្រទេសកម្ពុជា។
2024-10-30
ពលរដ្ឋមួយចំនួននៅស្រុកមុខកំពូល ខេត្តកណ្ដាលចិញ្ចឹមរុយទាហានខ្មៅ ឬហៅថា រុយរាជ ដើម្បីយកពង និងដង្កូវលក់ដោះស្រាយជីវភាពគ្រួសារ។ ពួកគាត់ថា អាជីពចិញ្ចឹមរុយនេះ ងាយស្រួល ចំណាយដើមទុនតិច ហើយរកចំណូលបានខ្ពស់។ ទន្ទឹមនឹងនោះ រុយនេះ ក៏អាចជួយដល់វិស័យកសិកម្មចិញ្ចឹមសត្វលក្ខណៈគ្រួសារ និងកសិដ្ឋានធំៗ ព្រោះថា ដង្កូវ អាចយកធ្វើជាចំណីសត្វបានយ៉ាងល្អ។
2024-10-30
តុលាការខេត្តស្ទឹងត្រែងបានកោះហៅសកម្មជនការពារព្រៃឈើ លោក អ៊ុក ម៉ៅ ឱ្យបង្ហាញខ្លួនក្នុងសវនាការជាថ្មីទៀត ដើម្បីជំនុំជម្រះក្តី នៅថ្ងៃទី៧ ខែវិច្ឆិកា ខាងមុខនេះ តាមបណ្តឹងរបស់ឈ្មួញមានអំណាច ដែលរំលោភយកដីព្រៃសហគមន៍ជាង ៣ពាន់ហិកតារ ដើម្បីធ្វើជាកម្មសិទ្ធិបុគ្គល។
2024-10-30
សកម្មជនចលនាមាតាធម្មជាតិចោទរដ្ឋាភិបាលថា គប់គិតគ្នាជាមួយលោកអ្នកឧកញ៉ា លី យ៉ុងផាត់ លក់កោះកុងក្រៅដែលជាទ្រព្យសម្បត្តិរួមរបស់ជាតិ ដើម្បីផលប្រយោជន៍បុគ្គល។ ពួកគាត់អះអាងបែបនេះគឺដោយសារក្រុមហ៊ុនកោះកុង អេស អ៊ី ហ្សិត (SEZ) និងសម្ព័ន្ធអាជីវកម្មជាច្រើនរបស់លោក លី យ៉ុងផាត់ មានជាប់ពាក់ព័ន្ធនឹងអំពើឧក្រិដ្ឋកម្មថ្នាក់ជាតិ និងការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ ប៉ុន្តែរដ្ឋាភិបាលនៅតែបន្តផ្ដល់អាជ្ញាប័ណ្ណស្របច្បាប់ឱ្យក្រុមហ៊ុនលោក លី យ៉ុងផាត់ បំផ្លិចបំផ្លាញធម្មជាតិ។
2024-10-30
អ្នកជំនាញច្បាប់ និងពលរដ្ឋចាត់ទុកការបកស្រាយរបស់រដ្ឋាភិបាលពីការបញ្ចប់កិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ ជាការរំលោភអំណាច។ ការលើកឡើងនេះ ធ្វើឡើងបន្ទាប់ពីអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល អះអាងថា ការបញ្ចប់កិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍រវាងកម្ពុជា ជាមួយវៀតណាម និងឡាវ មិនត្រូវឆ្លងកាត់សភា និងឡាយព្រះហស្តលេខាដោយព្រះមហាក្សត្រឡើយ។
2024-10-30
ប្រធានព្រឹទ្ធសភា និងជាមេបក្សកាន់អំណាច លោក ហ៊ុន សែន លោកនៅតែស្រឡាញ់ឯកសណ្ឋាននាយករដ្ឋមន្ត្រី ព្រោះធ្លាប់ស្លៀកពាក់វាយូរមកហើយ ដូច្នេះលោកសុំគ្រងឯកសណ្ឋាននេះទៅចូលរួមខួប២០ឆ្នាំនៃរាជពិធីគ្រងរាជ្យសម្បត្តិព្រះមហាក្សត្រ។ អ្នកវិភាគ និងមន្ត្រីបក្សប្រឆាំងរិះគន់ថា ការណ៍ដែលលោក ហ៊ុន សែន ស្លៀកពាក់ឬគ្រងឯកសណ្ឋាននាយករដ្ឋមន្ត្រីខុសតួនាទីបែបនេះ ជាការមិនផ្ដល់តម្លៃឱ្យនាយករដ្ឋមន្ត្រីផ្លូវការមែនទែន គឺលោក ហ៊ុន ម៉ាណែត និងព្រះរាជពិធីរបស់ព្រះមហាក្សត្រ។
2024-10-30
សមាជិកព្រឹទ្ធសភាអាមេរិក លោក ឌិក ឌើប៊ិន (Dick Durbin) មកពីខាងគណបក្សប្រជាធិបតេយ្យសាទរការដោះលែងអ្នកសារព័ត៌មានឯករាជ្យ លោក ម៉ិច ដារ៉ា ឱ្យបាននៅក្រៅឃុំ និងរំពឹងថា នឹងមានការទម្លាក់ចោលបទចោទប្រកាន់លើអ្នកសារព័ត៌មានរូបនេះ។
2024-10-30
អង្គការសិទ្ធិមនុស្សដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិកបានដាក់ញត្តិទៅក្រុមការងារអង្គការសហប្រជាជាតិស្ដីពីការឃុំខ្លួនដោយបំពាន (The United Nations Working Group on Arbitrary Detention) ជំនួសឲ្យសកម្មជនសិទ្ធិមនុស្សខ្មែរក្រោមពីរនាក់ ដែលតុលាការវៀតណាមបានកាត់ឲ្យជាប់ពន្ធនាគារជាច្រើនឆ្នាំ ដោយសារតែពួកគេទាមទារសិទ្ធិជនជាតិដើម។ អង្គការទាំងពីរនេះមានភស្តុតាងបង្ហាញថា អាជ្ញាធរវៀតណាមបានបន្តឃុំខ្លួនជនជាតិដើមខ្មែរក្រោមតាមទំនើងចិត្ត និងស្នើឲ្យវៀតណាមដោះលែងសកម្មជនទាំងពីរជាបន្ទាន់។
2024-10-30
សហគមន៍ការពារព្រៃឡង់ស្នើឲ្យអាជ្ញាធរពាក់ព័ន្ធបង្ហាញព័ត៌មានជាក់លាក់អំពីកាត់ដីព្រៃក្នុងតំបន់ការពារព្រៃឡង់ ឲ្យទៅឯកជនធ្វើជាកម្មសិទ្ធិ ដើម្បីបង្ហាញអំពីតម្លាភាព និងយុត្តិធម៌ ពីព្រោះព្រៃឡង់ជាព្រៃរបស់ពលរដ្ឋទាំងអស់គ្នា។