ប័ណ្ណសារព័ត៌មាន
2024-09-10
តំណាងចលនាប្រជាធិបតេយ្យ ដើម្បីរួបរួមជាតិ នៅប្រទេសកូរ៉េខាងត្បូង (South Korea) នឹងដាក់ញត្តិជូនលោក ហ៊ុន សែន នៅថ្ងៃទី១០ កញ្ញា នេះ ដើម្បីទាមទារឱ្យរដ្ឋាភិបាលដឹកនាំដោយត្រកូលហ៊ុន ដកខែត្រចំនួន៤របស់កម្ពុជា ចេញពីការរកស៊ីរួមគ្នា ជាមួយវៀតណាម (Vietnam) និងឡាវ (Lao)។
2024-09-09
រដ្ឋាភិបាលលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានផ្ដួចផ្ដើមដឹកមនុស្សទាំងហ្វូងទៅមើលព្រំដែនភាគឦសានជាប់តំបន់ត្រីកោណអភិវឌ្ឍន៍ CLV ដោយឥតគិតថ្លៃរហូតដល់ចុងឆ្នាំ២០២៤។ រដ្ឋាភិបាលអះអាងថា ដំណើរទស្សនកិច្ចនេះ គឺដើម្បីផ្ដល់ឱកាសដល់ពលរដ្ឋឱ្យបានឃើញដោយផ្ទាល់នូវការអភិវឌ្ឍជាក់ស្ដែងតាមតំបន់ព្រំដែន។
2024-09-09
ពលរដ្ឋខ្មែរនៅប្រទេសកូរ៉េខាងត្បូងប្រកាសនាំគ្នាតវ៉ាប្រឆាំងវត្តមានលោក ហ៊ុន សែន នៅពីមុខអគាររៀបចំវេទិកាចំណេះដឹងពិភពលោក ដែលលោកចូលរួមនៅថ្ងៃទី១០ ខែកញ្ញា ដែលក្រុមអ្នកតវ៉ាចាត់ទុកលោកថា ជាមេដឹកនាំផ្ដាច់ការ រំលោភសិទ្ធិមនុស្ស និងបំផ្លាញលទ្ធិប្រជាធិបតេយ្យ។
2024-09-09
អភិបាលខេត្តកោះកុង អ្នកស្រី មិថុនា ភូថង ណែនាំប្អូនប្រុសបង្កើតដែលទើបតែចូលកាន់តំណែងជាអភិបាលក្រុងខេមរភូមិន្ទនៃខេត្តនេះ គឺលោក ភូថង សេរីវុឌ្ឍី ឱ្យបន្តទប់ស្កាត់ចលនាប្រឆាំងគម្រោងតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា ឡាវ និងវៀតណាម (CLV-DTA)។
2024-09-09
អ្នកឃ្លាំមើលវាយតម្លៃថា កម្ពុជានឹងមិនអាចលុបបំបាត់បញ្ហាឆបោកតាមអនឡាញ និងការជួញដូរមនុស្សបានទេ បើទោះបីជាមានកិច្ចសហការជាមួយចិនអនុវត្តច្បាប់ប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែនទាំងនេះក្ដី។ ការវាយតម្លៃបែបនេះ បន្ទាប់ពីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស សុខា បានបញ្ចប់ដំណើរទស្សនកិច្ចពីប្រទេសចិន ដោយស្នើឱ្យភាគីចិនបន្តជួយទប់ស្កាត់ប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែនដូចជាបញ្ហាឆបោកតាមអនឡាញ និងជួញដូរមនុស្ស។
2024-09-09
អ្នកជំនាញផ្នែកអគ្គិសនីលើកឡើងថា ដើម្បីអាចជួយការពារ និងកាត់បន្ថយការជួបគ្រោះថ្នាក់នៃបាតុភូតរន្ទះ រដ្ឋាភិបាល និងស្ថាប័នពាក់ព័ន្ធគួរតែណែនាំពលរដ្ឋឱ្យបានយល់ដឹងជាពិសេសការប្រើប្រាស់ឧបករណ៍ការពាររន្ទះ។ ការលើកឡើងនេះធ្វើឡើងក្រោយពេលដែលមនុស្ស៥០នាក់បានស្លាប់ និងរបួសចំនួន៤៣នាក់ ដោយសារបាតុភូតរន្ទះបាញ់ក្នុងរយៈពេល ៨ខែ ឆ្នាំ២០២៤នេះ ។
2024-09-09
សាច់ញាតិសកម្មជនបរិស្ថានទទូចដល់រដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត ឱ្យបញ្ឈប់ប្រើប្រាស់គុកច្រវាក់ដើម្បីពង្រាត់ក្រុមគ្រួសាររបស់ពួកគាត់ឱ្យរស់នៅបែកបាក់គ្នា និងរងសម្ពាធផ្លូវចិត្តគ្រួសារតទៅទៀត។ មន្ត្រីសិទ្ធិមនុស្សយល់ឃើញថា រដ្ឋាភិបាលត្រូវដោះលែងអ្នកជាប់ឃុំទាំងអស់ដែលរដ្ឋាភិបាលចោទប្រកាន់តែគ្មានកំហុសឱ្យបានជួបជុំគ្រួសារឡើងវិញ និងដើម្បីផ្សះផ្សាជាតិ។
2024-09-09
ប្រធានព្រឹទ្ធសភាលោក ហ៊ុន សែន នឹងដឹកនាំមន្ត្រីកម្ពុជាជាច្រើននាក់ទៅចូលរួមកិច្ចប្រជុំអន្តរជាតិរយៈពេល៥ថ្ងៃ ជាលើកដំបូងនៅប្រទេសកូរ៉េខាងត្បូង ចាប់តាំងពីលោកផ្ទេរអំណាចនាយករដ្ឋមន្ត្រីឱ្យកូនប្រុសគឺលោក ហ៊ុន ម៉ាណែត មក។ ប៉ុន្តែពលរដ្ឋខ្មែរប្រកាសធ្វើបាតុកម្មប្រឆាំងលោកដែលពួកគាត់មើលឃើញថា កម្ពុជាកំពុងតែមានវិបត្តិនយោបាយនិងវិបត្តិផ្សេងៗទៀត ចាក់ស្រេះនៅក្នុងសង្គមនោះ ហើយលោក ហ៊ុន សែន មិនអាចធ្វើជាគំរូនៃមេដឹកនាំដោះស្រាយ វិបត្តិនយោបាយ ផ្សះផ្សាផ្លូវចិត្តសម្រាប់ពិភពលោកបានឡើយ។
2024-09-09
តុលាការកំពូលបន្តតម្កល់សេចក្ដីសម្រេចរបស់តុលាការជាន់ទាបប្រឆាំងនឹងលោក វន់ ពៅ
2024-09-08
កម្មករធ្វើការក្នុងវិស័យរោងចក្រទទូចឱ្យភាគីរដ្ឋាភិបាលជំរុញទៅថៅកែរោងចក្រសហគ្រាសដំឡើងប្រាក់ឈ្នួលអប្បបរមាសមរម្យដើម្បីឆ្លើយតបទៅនឹងជីវភាពរស់នៅប្រចាំថ្ងៃរបស់ពួកគាត់។ លើកឡើងរបស់កម្មករនេះ គឺបន្ទាប់ពីក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាបានរៀបចំកិច្ចប្រជុំចរចាប្រាក់ឈ្នួលត្រីភាគីជាលើកទី៣ ដោយភាគីនិយោជក ឬថៅកែដំឡើងប្រាក់ឈ្នួលឱ្យកម្មករចំនួន ២ដុល្លារ ខណៈសហជីពតំណាងឱ្យកម្មករទាមទារដំឡើងប្រាក់ឈ្នួលចំនួន១០ដុល្លារ។
2024-09-08
ពលរដ្ឋមួយចំនួន នៅខេត្តបាត់ដំបងត្អូញត្អែរអំពីបញ្ហាតម្លៃស្រូវធ្លាក់ចុះ ខណៈពួកគាត់បានចំណាយថ្លៃដើមច្រើន។ មន្ត្រីអង្គការសង្គមស៊ីវិល ស្នើដល់រដ្ឋាភិបាល និងស្ថាប័នពាក់ព័ន្ធគួរតែស្ដាប់នូវក្ដីកង្វល់ និងរកដំណោះស្រាយជូនពលរដ្ឋ។
2024-09-08
អ្នកប្រើប្រាស់បណ្តេញសង្គម និងអ្នកឃ្លាំមើលនយោបាយកម្ពុជា ចាត់ទុកកូនទាំង៥នាក់របស់លោក ហ៊ុន សែន ប្រធានព្រឹទ្ធសភា មិនមែនជាគ្រាប់ពេជ្រទេ តែជាក្រុមមេដឹកនាំដែលនាំគ្រោះដល់ប្រជាជាតិខ្មែរ។
2024-09-07
កម្មករម្នាក់ សុំមិនបញ្ចេញឈ្មោះ ដោយបារម្ភពីសុវត្ថិភាព ប្រាប់ឲ្យដឹងថា នៅក្នុងក្រុមហ៊ុន ថាកូ អាការី មានទាំងកម្មករជាជនជាតិខ្មែរ និងវៀតណាម ប៉ុន្តែជនជាតិវៀតណាមជាមេការគ្រប់គ្រងកម្មករខ្មែរ ដោយតម្រូវកម្មករខ្មែរចំនួន១២នាក់មានជនជាតិវៀតណាមម្នាក់ជាគ្រប់គ្រង ។ លោកបន្ថែមថា បច្ចុប្បន្នលោកធ្វើការក្នុងមួយខែទទួលប្រាក់ខែ៩២ម៉ឺនរៀល ហើយលោកត្រូវវេចបាយពីផ្ទះទៅហូបដើម្បីសន្សំប្រាក់។
2024-09-07
ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ពីគម្រោងព្រែកជីកហ្វូណន ព្រួយបារម្ភអំពីការផ្ដល់សំណងមិនសមរម្យដល់ពួកគាត់ ខណៈពួកគាត់មិនទាន់ទទួលបានព័ត៌មាន ទាក់ទងនឹងដំណោះស្រាយពីរដ្ឋាភិបាលនៅឡើយ។ សង្គមស៊ីវិលជំរុញឱ្យរដ្ឋាភិបាលគិតគួរពន្លឿនដំណោះស្រាយឱ្យបានត្រឹមត្រូវ។
2024-09-07
សហមេធាវីរបស់លោក កឹម សុខា គ្រោងដាក់សេចក្តីសន្និដ្ឋានទៅសាលាឧទ្ធរណ៍ភ្នំពេញឆាប់ៗនេះដើម្បីបញ្ជាក់ពីភាពស្អាតស្អំរបស់មេបក្សប្រឆាំងលោក កឹម សុខា។ មន្ត្រីសិទ្ធិមនុស្សយល់ថាលោក កឹម សុខា នឹងទទួលបានយុត្តិធម៌ និងសេរីភាពមកវិញនៅពេលកម្ពុជាមានដោះស្រាយនយោបាយ។