ប័ណ្ណសារព័ត៌មាន
2024-09-09
តុលាការកំពូលបន្តតម្កល់សេចក្ដីសម្រេចរបស់តុលាការជាន់ទាបប្រឆាំងនឹងលោក វន់ ពៅ
2024-09-08
កម្មករធ្វើការក្នុងវិស័យរោងចក្រទទូចឱ្យភាគីរដ្ឋាភិបាលជំរុញទៅថៅកែរោងចក្រសហគ្រាសដំឡើងប្រាក់ឈ្នួលអប្បបរមាសមរម្យដើម្បីឆ្លើយតបទៅនឹងជីវភាពរស់នៅប្រចាំថ្ងៃរបស់ពួកគាត់។ លើកឡើងរបស់កម្មករនេះ គឺបន្ទាប់ពីក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាបានរៀបចំកិច្ចប្រជុំចរចាប្រាក់ឈ្នួលត្រីភាគីជាលើកទី៣ ដោយភាគីនិយោជក ឬថៅកែដំឡើងប្រាក់ឈ្នួលឱ្យកម្មករចំនួន ២ដុល្លារ ខណៈសហជីពតំណាងឱ្យកម្មករទាមទារដំឡើងប្រាក់ឈ្នួលចំនួន១០ដុល្លារ។
2024-09-08
ពលរដ្ឋមួយចំនួន នៅខេត្តបាត់ដំបងត្អូញត្អែរអំពីបញ្ហាតម្លៃស្រូវធ្លាក់ចុះ ខណៈពួកគាត់បានចំណាយថ្លៃដើមច្រើន។ មន្ត្រីអង្គការសង្គមស៊ីវិល ស្នើដល់រដ្ឋាភិបាល និងស្ថាប័នពាក់ព័ន្ធគួរតែស្ដាប់នូវក្ដីកង្វល់ និងរកដំណោះស្រាយជូនពលរដ្ឋ។
2024-09-08
អ្នកប្រើប្រាស់បណ្តេញសង្គម និងអ្នកឃ្លាំមើលនយោបាយកម្ពុជា ចាត់ទុកកូនទាំង៥នាក់របស់លោក ហ៊ុន សែន ប្រធានព្រឹទ្ធសភា មិនមែនជាគ្រាប់ពេជ្រទេ តែជាក្រុមមេដឹកនាំដែលនាំគ្រោះដល់ប្រជាជាតិខ្មែរ។
2024-09-07
កម្មករម្នាក់ សុំមិនបញ្ចេញឈ្មោះ ដោយបារម្ភពីសុវត្ថិភាព ប្រាប់ឲ្យដឹងថា នៅក្នុងក្រុមហ៊ុន ថាកូ អាការី មានទាំងកម្មករជាជនជាតិខ្មែរ និងវៀតណាម ប៉ុន្តែជនជាតិវៀតណាមជាមេការគ្រប់គ្រងកម្មករខ្មែរ ដោយតម្រូវកម្មករខ្មែរចំនួន១២នាក់មានជនជាតិវៀតណាមម្នាក់ជាគ្រប់គ្រង ។ លោកបន្ថែមថា បច្ចុប្បន្នលោកធ្វើការក្នុងមួយខែទទួលប្រាក់ខែ៩២ម៉ឺនរៀល ហើយលោកត្រូវវេចបាយពីផ្ទះទៅហូបដើម្បីសន្សំប្រាក់។
2024-09-07
ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ពីគម្រោងព្រែកជីកហ្វូណន ព្រួយបារម្ភអំពីការផ្ដល់សំណងមិនសមរម្យដល់ពួកគាត់ ខណៈពួកគាត់មិនទាន់ទទួលបានព័ត៌មាន ទាក់ទងនឹងដំណោះស្រាយពីរដ្ឋាភិបាលនៅឡើយ។ សង្គមស៊ីវិលជំរុញឱ្យរដ្ឋាភិបាលគិតគួរពន្លឿនដំណោះស្រាយឱ្យបានត្រឹមត្រូវ។
2024-09-07
សហមេធាវីរបស់លោក កឹម សុខា គ្រោងដាក់សេចក្តីសន្និដ្ឋានទៅសាលាឧទ្ធរណ៍ភ្នំពេញឆាប់ៗនេះដើម្បីបញ្ជាក់ពីភាពស្អាតស្អំរបស់មេបក្សប្រឆាំងលោក កឹម សុខា។ មន្ត្រីសិទ្ធិមនុស្សយល់ថាលោក កឹម សុខា នឹងទទួលបានយុត្តិធម៌ និងសេរីភាពមកវិញនៅពេលកម្ពុជាមានដោះស្រាយនយោបាយ។
2024-09-07
ប្រជាពលរដ្ឋ កំពុងតវ៉ារឿងដីធ្លីនៅតំបន់២ ដែលជាដីអាចអាស្រ័យផល តែមិនអាចធ្វើជាម្ចាស់កម្មសិទ្ធិ នៅខេត្តបន្ទាយមានជ័យ កំពុងកើតទុក្ខមិនសុខចិត្ត ក្រោយអាជ្ញាធរខេត្តនេះ បានគំរាមកំហែង និងប្រើប្រាស់ឧបាយកល បង្ខំឱ្យពួកគាត់ផ្ដិតមេដៃទទួលយកក្បាលដី តាមយន្តការចាប់ឆ្នោតដោះដូរ។ វិធានការដ៏ឆេវឆាវរបស់អាជ្ញាធរនេះ បានធ្វើឱ្យពលរដ្ឋខ្លះ បាត់បង់ដីស្រែ និងខ្លះទៀត បាត់បង់ដីលំនៅឋាន។
2024-09-07
នាវាចម្បាំងចិន ២គ្រឿងផ្តល់ឲ្យកម្ពុជា ជំរុញឲ្យសហរដ្ឋអាមេរិក និងប្រទេសមួយចំនួនទៀតក្នុងតំបន់ បារម្ភពីវត្តមាននាវាចិនជាអចិន្ត្រៃយ៍ នៅឈូងសមុទ្ទថៃ។ ក្តីបារម្ភនេះ ធ្វើឡើងក្រោយពីមន្ត្រីក្រសួងការពារជាតិកម្ពុជា ប្រាប់ទីភ្នាក់ងារព័ត៌មាន អេភី (AP) កាលពីថ្ងៃទី៤ ខែកញ្ញាថ្មីៗ នេះថា ចិនបានផ្តល់នាវាចម្បាំងពីរគ្រឿង ដែលបានចតនៅកំពង់ផែរាមអស់ជាច្រើនខែមកនេះ ខណៈដែលប្រទេសចិន បានផ្តល់ជំនួយថវិកាធ្វើទំនើបកម្ម នៅមូលដ្ឋានកងទ័ពជើងទឹករាម ក្នុងខេត្តព្រះសីហនុ។
2024-09-06
នាទីវេទិកាអ្នកស្ដាប់វិទ្យុអាស៊ីសេរី នារាត្រីថ្ងៃសុក្រ ទី៦ កញ្ញា ជជែកពិភាក្សាលើប្រធានបទ៖ តើប្រាក់ចណូលបានពីការជីកមាសរាប់រយរាប់ពាន់គីឡូក្រាមនៅខេត្តមណ្ឌលគិរី រដ្ឋាភិបាលយកទៅធ្វើអ្វី បានជាចាំបាច់ត្រូវប្រមូលលុយពីពលរដ្ឋ យកទៅអភិវឌ្ឍន៍ខេត្តនេះវិញ? យុទ្ធនាការប្រមូលលុយរបស់លោក ហ៊ុន ម៉ាណែត ថា យកទៅសាងសង់ហេដ្ឋារចនាសម្ព័ន្ធនៅតាមព្រំដែន មានស្ពានថ្នល់ជាដើមនោះ កំពុងនាំឱ្យមានការវែកញែកជាច្រើន នៅតាមតូបកាហ្វេ និងតាមបណ្ដាញសង្គម។
2024-09-06
ស្ត្រីមេម៉ាយលក់ដូរខ្នាតតូចចល័ត និងអ្នកផ្តល់សេវាកម្មទេសចរក្នុងតំបន់អង្គរខេត្តសៀមរាបកំពុងមានសម្ពាធផ្លូវចិត្ត និងជួបបញ្ហាជាច្រើនផ្នែកជីវភាព ដោយសារការស្វែងរកប្រាក់ចំណូល របស់ពួកគាត់កាន់តែយ៉ាប់យឺនខ្លាំង។ បញ្ហានេះពួកគាត់បានទម្លាក់កំហុសលើវិបត្តិនយោបាយអូសបន្លាយពេល ប៉ះពាល់ដល់វិស័យទេសចរណ៍រយៈពេលវែង។
2024-09-06
សាច់ញាតិសកម្មជនកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសលើកឡើងថា គ្រួសាររបស់ពួកគាត់នៅតែមានឆន្ទៈរឹងមាំ និងផ្ដាំឱ្យយុវជនសិក្សាពីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសទោះបីជារដ្ឋាភិបាលចាប់ពួកគាត់ពន្ធនាគារទាំងអយុត្តិធម៌ក្ដី។ មន្ត្រីឃ្លាំមើលសិទ្ធិមនុស្សយល់ឃើញថា រដ្ឋាភិបាលគួរតែបញ្ឈប់ការធ្វើទុក្ខបុកម្នេញលើសកម្មជនសង្គម ហើយដោះលែងពួកគាត់ឱ្យមានសេរីភាពឡើងវិញ។
2024-09-06
សមាគមឧកញ៉ាកម្ពុជា អំពាវនាវដល់អ្នកមានគោរមងារជាលោកអ្នកឧកញ៉ាអ្នកឧកញ៉ា និងឧកញ៉ា ឱ្យចុះឈ្មោះចូលជាសមាជិកសមាគម និងត្រូវបង់វិភាគ ទានប្រចាំឆ្នាំទៅរដ្ឋាភិបាល។ អ្នកឃ្លាំមើលឃើញថា អ្នកចូលលុយជាមួយរដ្ឋាភិបាល មានការថយចុះច្រើន ព្រោះបញ្ហាសេដ្ឋកិច្ច និងសង្ស័យពីតម្លាភាព។
2024-09-05
សាច់ញាតិឈឺចាប់ ដែលតុលាការបន្តឃុំខ្លួនមន្ត្រីគណបក្សភ្លើងទៀនខេត្តបន្ទាយមានជ័យ លោក ចៅ វាសនា ដោយអយុត្តិធម៌ ខណៈលោកមានជំងឺប្រចាំកាយ ដែលត្រូវព្យាបាលជាប្រចាំ។ មន្ត្រីឃ្លាំមើលការរំលោភសិទ្ធិមនុស្សលើកឡើងថា រឿងនេះ ជាការធ្វើទុក្ខបុកម្នេញផ្នែកនយោបាយ។
2024-09-05
អតីតអ្នកនាំពាក្យគណបក្ស នរោត្តម រណឫទ្ធិ គឺលោក ប៉ែន សង្ហា និងធ្លាប់ជាមនុស្សជំនិតសម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ ថ្លែងថា លោក ហ៊ុន សែន ប្រធានព្រឹទ្ធសភា ជ្រៀតជ្រែកលើកិច្ចការព្រះមហាក្សត្រ ក្នុងការតែងតាំងរដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំងថ្មីជំនួសលោក គង់ សំអុល ដែលទើបតែទទួលមរណភាពនោះ។