ប័ណ្ណសារព័ត៌មាន
2023-02-01
នារយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រព័ន្ធឃោសនាគាំទ្រដោយក្រុងប៉េកាំងបានពង្រីកឥទ្ធិពលរបស់ខ្លួននៅលើទឹកដីកម្ពុជាគួរឱ្យកត់សម្គាល់។ ក្នុងនោះគេសង្កេតឃើញថា វិទ្យុមិត្តភាពកម្ពុជាចិន តែងតែផ្សព្វផ្សាយព័ត៌មានបែបប្រជាភិថុតិគាំទ្រដល់រដ្ឋាភិបាលលោក ហ៊ុន សែន និងឃោសនាគោលនយោបាយរបស់បក្សកុម្មុយនីស្តចិន ជាជាងផ្សាយនូវបញ្ហាសង្គម និងស្ថានភាពរំលោភសិទ្ធិមនុស្សនៅកម្ពុជា។
2023-02-01
ក្រសួងការបរទេសអាមេរិក នៅថ្ងៃទី២ ខែកុម្ភៈ ផ្តល់ពានរង្វាន់អ្នកការពារសិទ្ធិមនុស្សសកលប្រចាំឆ្នាំឲ្យអ្នកការពារសិទ្ធិមនុស្សចំនួនដប់នាក់នៅជុំវិញពិភពលោក ក្នុងនោះម្នាក់ជាប្រធានសហជីពណាហ្គាវើលដ៍ កញ្ញា ឈឹម ស៊ីថរ ដែលកំពុងជាប់ពន្ធនាគារព្រៃស។
2023-02-01
ព័ត៌មានសំខាន់ៗចំនួន ៨រឿង ដែលលោកអ្នកនាងគួរអាននៅថ្ងៃព្រហស្បតិ៍ ទី២ ខែកុម្ភៈ ឆ្នាំ២០២៣៖ ១. ថ្ងៃដំបូងនៃធម្មយាត្រាលើកកម្ពស់សីលធម៌សង្គមចាប់ផ្ដើមក្រោមការឃ្លាំមើលពីសមត្ថកិច្ច...
2023-02-01
អង្គការតម្លាភាពអន្តរជាតិ (Transparency International) នៅថ្ងៃទី៣១ មករា ចេញផ្សាយលទ្ធផលសន្ទស្សន៍នៃការយល់ឃើញពីអំពើពុករលួយឆ្នាំ២០២២ ដោយរកឃើញថា កម្ពុជានៅតែជាប់ផុងក្នុងចំណោមប្រទេសដែលមានអំពើពុករលួយខ្ពស់ដដែល។ ទោះយ៉ាងណា មន្ត្រីបក្សកាន់អំណាចថា ការវាយតម្លៃនេះគ្រាន់តែជាការសន្និដ្ឋានរបស់ស្ថាប័នអង្គការមួយប៉ុណ្ណោះ ដោយមិនបានឆ្លុះបង្ហាញពីស្ថានភាព និងការវិវឌ្ឍនៃប្រព័ន្ធយុត្តិធម៌នៅកម្ពុជាឡើយ។
2023-02-01
ក្បួនហែធម្មយាត្រា លើកកម្ពស់សីលធម៌សង្គម ដែលរៀបចំឡើងដោយសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ បានចាប់ផ្ដើមចេញដំណើរនៅថ្ងៃទី១ ខែកុម្ភៈ ពីរាជធានីភ្នំពេញ ឆ្ពោះទៅខេត្តពោធិ៍សាត់ ដោយមានសមត្ថកិច្ចស្លៀកពាក់ស៊ីវិលជាច្រើននាក់ឃ្លាំមើល។ សង្គមស៊ីវិលជំរុញឱ្យអាជ្ញាធរតាមមូលដ្ឋាន គួរចូលរួមសហការជាមួយសមាគមគ្រូបង្រៀន ធ្វើឱ្យដំណើរធម្មយាត្រាប្រព្រឹត្តទៅដោយរលូន ស្របតាមច្បាប់ស្ដីពីការបញ្ចេញមតិរបស់ពលរដ្ឋ។
2023-01-31
អ្នកវិភាគនយោបាយលើកឡើងថា លោក ហ៊ុន ម៉ាណែត បកស្រាយបំភ្លៃ ច្បាប់ស្ដីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ដើម្បីបំភ័ន្តសាធារណៈដែលផ្ទុយពីច្បាប់។ ស្រដៀងគ្នានេះ អ្នកសិក្សាផ្នែកច្បាប់យល់ឃើញថា សកម្មភាពនយោបាយរបស់លោក ហ៊ុន ម៉ាណែត ធ្វើឡើងដោយរំលោភទៅលើរដ្ឋធម្មនុញ្ញ។
2023-01-31
ព័ត៌មានសំខាន់ៗ ចំនួន ៩រឿង ដែលលោកអ្នកនាងគួរអាននៅថ្ងៃពុធ ទី១ ខែកុម្ភៈ ឆ្នាំ២០២៣៖ ១.អង្គការតម្លាភាពអន្តរជាតិថា កម្ពុជាបន្តរងគ្រោះដោយសារតែអំពើពុករលួយធ្ងន់ធ្ងរកាលពីឆ្នាំ ២០២២...
2023-01-31
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង រំពឹងពីការកាត់បន្ថយបញ្ហាគ្រោះថ្នាក់ចរាចរណ៍ បន្ទាប់ពីបង្កើតច្បាប់ចរាចរណ៍ថ្មីបន្ថែមទៀតដោយធ្វើការកែសម្រួលឱ្យត្រូវនឹងទិដ្ឋភាពសង្គមបច្ចុប្បន្ន។ អង្គការសង្គមស៊ីវិលមួយចំនួន រិះគន់ថា ការកែច្បាប់ចរាចរណ៍ផ្លូវគោកថ្មី មិនអាចកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍បាននោះទេ ដោយសារតែមន្ត្រីអនុវត្តច្បាប់មួយចំនួនប្រព្រឹត្តអំពើពុករលួយយកលុយពីជនល្មើស។
2023-01-31
អតីតសមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និងជាប្រធានសហភាពសហជីពកម្ពុជា លោក រ៉ុង ឈុន ប្រកាសចូលរួមជីវភាពនយោបាយជាមួយគណបក្សភ្លើងទៀន ដើម្បីប្រកួតប្រជែងការបោះឆ្នោតជាតិនាខែកក្កដា ខាងមុខនេះ។
2023-01-30
សង្គមស៊ីវិលលើកឡើងថា ការដាក់ចេញយុទ្ធសាស្ត្រជួយដល់កសិករ និងអ្នកប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធរបស់បក្សប្រជាជនកម្ពុជា នឹងមិនផ្តល់ប្រយោជន៍ដល់ពលរដ្ឋនោះទេ ពីព្រោះគោលនយោបាយនេះមិនខុសពីអាណត្តិចាស់ឡើយ។ ប្រតិកម្មនេះ ធ្វើឡើងក្រោយពេលគណបក្សប្រជាជនកម្ពុជាប្រកាសដាក់ចេញគោលនយោបាយដោយផ្ដោតជួយកសិករ និងអ្នកប្រកបរបរក្រៅប្រព័ន្ធដើម្បីស្វែងរកសំឡេងឆ្នោតសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៧ខាងមុខនេះ។
2023-01-30
ក្រុមយុវជន និងព្រះសង្ឃ ស្នើរដ្ឋាភិបាលកម្ពុជា ឱ្យចាប់អារម្មណ៍អំពីសុខទុក្ខពលរដ្ឋខ្មែរក្រោម ដែលពួកគាត់ព្យាយាមរក្សាទំនៀមទម្លាប់ ប្រពៃណីខ្មែរ និងប្រតិបត្តិជំនឿព្រះពុទ្ធសាសនា។ ក្រុមយុវជនទាំងនោះ ចង់បង្ហាញអំពីទិដ្ឋភាពទូទៅ និងជីវភាពរស់នៅរបស់ពលរដ្ឋខ្មែរក្រោម ក្រោយពីពួកគាត់បញ្ចប់ទស្សនកិច្ចសិក្សានៅទីនោះ។
2023-01-30
មិត្តដែកថែបចិនរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មិនមែនជាទីផ្សារធំបំផុតអាចឱ្យកម្ពុជានាំចេញទំនិញពាណិជ្ជកម្មទៅដាក់លក់ច្រើនជាងគេឡើយ។ ក៏ប៉ុន្តែ មិត្តដែកថែបនេះ គឺជាទីផ្សារដែលពូកែខាងឱ្យកម្ពុជាទិញទំនិញនាំចូលមកវិញ។
2023-01-30
ព័ត៌មានសំខាន់ៗ ចំនួន ៩រឿង ដែលលោកអ្នកនាងគួរអាននៅថ្ងៃអង្គារ ទី៣១ ខែមករា ឆ្នាំ២០២៣៖ ១.អ្នកឃ្លាំមើលថា គណបក្សប្រជាជនកម្ពុជាពុំបានប្រកាន់ជំហរគោលនយោបាយបរទេសឯករាជ្យ...
2023-01-30
មន្ត្រីគណបក្សប្រឆាំង និងអ្នកជំនាញកិច្ចការនយោបាយអន្តរជាតិរិះគន់ថា រដ្ឋាភិបាលរបស់លោក ហ៊ុន សែន ពុំបានប្រកាន់ជំហរនយោបាយការបរទេសដោយឯករាជ្យស្របតាមច្បាប់នោះទេ។ ប្រតិកម្មនេះធ្វើឡើងបន្ទាប់ពី គណបក្សប្រជាជនកម្ពុជាសម្រេចក្នុងមហាសន្និបាតរបស់បក្សខ្លួនថា កម្ពុជាប្រកាន់ការអនុវត្តនយោបាយបរទេសដោយឯករាជ្យ។
2023-01-30
ក្រសួងព័ត៌មានហៅអ្នកសារព័ត៌មានអនឡាញ (Online) ណែនាំឱ្យធ្វើការប្រកបដោយវិជ្ជាជីវៈ។ ចំណាត់ការនេះ ធ្វើឡើងបន្ទាប់ពីមានបញ្ជាពីលោក ហ៊ុន សែន ឱ្យហៅអ្នកសារព័ត៌មានអនឡាញ (Online) ទាំងអស់យកទៅអប់រំ។ អ្នកជំនាញខាងសារព័ត៌មានយល់ឃើញថា ការណែនាំអ្នកសារព័ត៌មានពីវិជ្ជាជីវៈជារឿងល្អ ប្រសិនបើជាការណែនាំមិនបង្គាប់បញ្ជាឱ្យអ្នកសារព័ត៌មានធ្វើនេះធ្វើនោះប៉ះពាល់ដល់ការអនុវត្តសិទ្ធិសេរីភាពការងាររបស់ពួកគេ។