ប័ណ្ណសារព័ត៌មាន
2023-01-21
សមាជិកគណបក្សប្រជាជនកម្ពុជាដែលជ្រកក្រោមស្លាកឈ្មោះក្រសួងស្ថាប័នរដ្ឋបាននាំគ្នាប្រកាសប្រឆាំងនឹងគណបក្សភ្លើងទៀន ធ្វើឡើងបន្ទាប់ពីលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ព្រមានប្រើប្រព័ន្ធតុលាការចាត់វិធានការទៅលើបក្សភ្លើងទៀនរឿងរិះគន់ថា បក្សកាន់អំណាចធ្វើទុក្ខបុកម្នេញលើគណបក្សភ្លើងទៀន។ គណបក្សភ្លើងទៀនថាពួកគេចង់ជជែងជាមួយបក្សកាន់អំណាច ដើម្បីដោះស្រាយបញ្ហាទាំងនោះ ដើម្បីបង្កបរិយាកាសនយោបាយឱ្យបានល្អមុនការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តអាណត្តិទី៧។
2023-01-21
ប្រជាជនចិននិងប្រជាជនកាត់សែស្រឡាយចិននៅក្នុងទ្វីបអាស៊ីរាប់លាននាក់ ដែលអនុវត្តតាមវដ្ត១២ឆ្នាំនៃប្រក្រតីទិនច័ន្ទគតិ បានលាឆ្នាំចាស់ ស្វាគមន៍ឆ្នាំថ្មី ចាប់ពីថ្ងៃទី២២ ខែមករា ២០២៣ ដល់ថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៤។
2023-01-21
មន្ត្រីអង្គការសង្គមស៊ីវិលក្រៅរដ្ឋាភិបាលមួយចំនួនលើកឡើងថា ពួកគេនៅតែបន្តរងការធ្វើទុក្ខបុកម្នេញ និងការគាបសង្កត់ពីរដ្ឋាភិបាល មិនដូចការលើកឡើងរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ប្រាប់តំណាងអង្គការសហប្រជាជាតិ (UN) ប្រចាំកម្ពុជាឡើយ។ ពួកគាត់បានស្នើឱ្យរដ្ឋាភិបាល គួរបើកលំហសិទ្ធិសេរីភាព និងទទួលយកការរិះគន់ក្នុងន័យស្ថាបនារបស់អង្គការសង្គមស៊ីវិល ដើម្បីជំរុញ និងស្ដារការគោរពសិទ្ធិមនុស្សឡើងវិញ ស្របតាមគោលការណ៍លទ្ធិប្រជាធិបតេយ្យ។
2023-01-21
ប្រជាពលរដ្ឋរងគ្រោះទឹកជំនន់ដែលបាត់បង់ផ្ទះសម្បែងទាំងស្រុង និងកំពុងរស់នៅតាមចិញ្ចើមផ្លូវក្នុងភូមិសាស្ត្រ ភូមិព្រែកថី សង្កាត់រកាខ្ពស់ ខេត្តកណ្ដាល ស្នើឲ្យអាជ្ញាធរពន្លឿនការដោះស្រាយរកទីកន្លែងស្នាក់នៅបណ្ដោះអាសន្ន ជូនពួកគាត់ឲ្យបានឆាប់រហ័ស ដោយសារពួកគាត់កំពុងជួបការលំបាកជាច្រើនដូចជា គ្មានកន្លែងស្នាក់នៅត្រឹមត្រូវ គ្មានទឹកស្អាត អគ្គិសនីប្រើប្រាស់ និងគ្មានបង្គន់អនាម័យជាដើម។ សង្គមស៊ីវិលយល់ថា រដ្ឋាភិបាលគួរតែទទួលខុសត្រូវចំពោះគ្រោះមហន្តរាយនេះ។
2023-01-21
អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ច្រានចោលចំពោះការលើកឡើងថា មន្ត្រីជាន់ខ្ពស់របស់ក្រសួងនេះម្នាក់ទៀត ជាប់ពាក់ព័ន្ធនឹងការរត់ពន្ធស្វាក្ដាមដោយខុសច្បាប់។ ទោះបីជាយ៉ាងណា សកម្មជនបរិស្ថានយល់ឃើញថា ការបដិសេធរបស់អ្នកនាំពាក្យក្រសួងនេះ គឺមានបំណងការពារមន្ត្រីជាន់ខ្ពស់សង្ស័យមានពាក់ព័ន្ធនឹងការប្រព្រឹត្តិអំពើពុករលួយ។
2023-01-20
អ្នកវិភាគនយោបាយលើកឡើងថា គណបក្សប្រជាជនកម្ពុជាថ្កោលទោស និងទាមទារការសុំទោសពីគណបក្សភ្លើងទៀន គ្មានន័យអ្វីទេ។ ការលើកឡើងបែបនេះ នៅក្រោយពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងគណបក្សកាន់អំណាចរបស់លោក ចេញសេចក្ដីថ្លែងការណ៍ថ្កោលទោសគណបក្សភ្លើងទៀន រឿងគណបក្សនេះថា គណបក្សកាន់អំណាច បានធ្វើទុក្ខបុកម្នេញនយោបាយលើគណបក្សប្រឆាំង។
2023-01-20
អន្ទាក់ចាប់សត្វព្រៃ នៅតែជាឧបសគ្គគំរាមកំហែងធ្ងន់ធ្ងរដល់សុវត្ថិភាពសត្វព្រៃជាច្រើនប្រភេទ ដែលកំពុងរស់នៅក្នុងតំបន់ជួរភ្នំក្រវាញកណ្តាល តំបន់ដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ និងព្រៃសហគមន៍នានា ក្នុងខេត្តកំពង់ស្ពឺ។ ប្រជាសហគមន៍វាយតម្លៃថា ក្រសួងបរិស្ថាននៅតែគ្មានសមត្ថភាពដោះស្រាយបញ្ហានេះជាច្រើនឆ្នាំមកហើយ ដែលធ្វើឱ្យសត្វព្រៃកម្រ ងាប់ជាបន្តបន្ទាប់។
2023-01-20
នេះជាព័ត៌មានសំខាន់ ចំនួន ៧ ដែលលោកអ្នកគួរអាននៅថ្ងៃសុក្រ ទី២០ មករា ២០២៣។
2023-01-20
សាលាដំបូងរាជធានីភ្នំពេញ សម្រេចមិនឱ្យ កញ្ញា ឈឹម ស៊ីថរ នៅក្រៅឃុំបណ្ដោះអាសន្នតាមការស្នើសុំរបស់មេធាវីការពារក្ដីឱ្យជនជាប់ឃុំនោះទេ បន្ទាប់ពីបើកសវនាការនៅព្រឹកថ្ងៃទី១៩ ខែមករា ។ តំណាងកូដករក្រុមហ៊ុនបនល្បែងណាហ្គាវើលដ៍ ចាត់ទុកវិធានការរបស់តុលាការនេះថា ជារឿងអយុត្តិធម៌មិនអាចទទួលយកបានឡើយ។
2023-01-20
ក្រុមអង្គការសង្គមស៊ីវិលមើលឃើញថា ចំណាត់ការច្បាប់ របស់អង្គភាពប្រឆាំងអំពើពុករលួយ (ACU) អនុវត្តបានតែលើមន្ត្រីតូចតាចប៉ុណ្ណោះ។ ការលើកឡើងនេះ ក្រោយពីស្ថាប័នមួយនេះ បានព្រមានផ្អាកតំណែងអភិបាលស្រុកបរសេដ្ឋ លោក ឈឺន សុធន ពាក់ព័ន្ធករណីឃុបឃិតជាមួយឈ្មួញលក់ដីសាធារណៈរបស់រដ្ឋខុសច្បាប់។
2023-01-19
ការដឹកនាំប្រទេសតាមបែបឯកបក្សរបស់លោក ហ៊ុន សែន ក្នុងអាណត្តិទី៦ នេះ បានត្រួសត្រាយផ្លូវឱ្យមន្ត្រីជំនាន់ក្រោយនៃគណបក្សប្រជាជនកម្ពុជាបង្ហាញសមត្ថភាពរបស់ពួកគេរៀងៗខ្លួន។ ក្នុងចំណោមអ្នកទាំងនោះ ក៏មានរដ្ឋលេខាធិការក្រសួងយុត្តិធម៌ គឺលោក គឹម សន្តិភាព ម្នាក់ផងដែរ។ ភាពលេចធ្លោរបស់លោក គឺការគំរាមប្រើគុកច្រវាក់ និងការប្រមូលកម្លាំងឱ្យគណបក្សប្រជាជនកម្ពុជានៅក្រៅប្រទេស។ តើលោក គឹម សន្តិភាព មានប្រវត្តិយ៉ាងណា?
2023-01-19
លោកនាយករដ្ឋមន្ត្រី លោក ហ៊ុន សែន ហៅតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិមួយរូប ដែលកំពុងភៀសខ្លួននៅក្រៅប្រទេស ឱ្យវិលចូលស្រុកវិញ ដោយពុំមានការចាប់ខ្លួននោះទេ ប្រសិនបើលោកផ្ដាច់ខ្លួនពីលោក សម រង្សី។
2023-01-19
លោកនាយករដ្ឋមន្ត្រី ហាក់មិនដកដៃ ក្នុងការចោទ និងចាត់វិធានការលើគណបក្សភ្លើងទៀនឡើយ។ បន្ទាប់ពីចាត់វិធានការចាប់ដាក់គុក និងរឹបអូសទ្រព្យសម្បត្តិរបស់ថ្នាក់ដឹកនាំសំខាន់ៗ គណបក្សភ្លើងទៀនជាបន្តបន្ទាប់នោះ ពេលនេះលោក ហ៊ុន សែន ព្រមានប្ដឹងគណបក្សភ្លើងទៀនទាំងមូល រឿងរិះគន់ថា បក្សកាន់អំណាចធ្វើទុក្ខបុកម្នេញលើគណបក្សភ្លើងទៀន។ ទោះយ៉ាងណា មន្ត្រីសង្គមស៊ីវិល ចង់ឃើញបក្សកាន់អំណាច គួរបង្កបរិយាកាសល្អ ដើម្បីអាចឱ្យពលរដ្ឋ និងគណបក្សនយោបាយនានា ចូលរួមការបោះឆ្នោតដោយគ្មានការភ័យខ្លាច។
2023-01-19
ស្របពេលដែលការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រកាន់តែខិតចូលមកដល់ ហើយការប្រកួតប្រជែងនយោបាយកំពុងតែឡើងកម្ដៅនោះ ថ្នាក់ដឹកនាំកំពូលៗ របស់គណបក្សកាន់អំណាច ទំនងបារម្ភពីការធ្លាក់ចុះនៃសំឡេងគាំទ្រ ទើបមន្ត្រីយោធាជាន់ខ្ពស់ម្នាក់ បានប្រើប្រាស់ស្ថាប័នការពារជាតិឃោសនារកសំឡេងគាំទ្រមុនកាលកំណត់។
2023-01-19
ឧត្ដមទីប្រឹក្សាគណបក្សភ្លើងទៀន លោក គង់ គាំ និងក្រុមគ្រួសារបានរើសម្ភារៈ និងឥវ៉ាន់ចេញពីផ្ទះ និងដីរបស់លោកជាបណ្ដើរៗ ហើយ។