រំលងទៅមាតិកាចម្បងពលរដ្ឋមានទំនាស់ដីធ្លីចង់ទៅសុំសិទ្ធិជ្រកកោននៅថៃ ខណៈបន្តរត់ពួនក្នុងព្រៃគេចពីការតាមចាប់របស់អាជ្ញាធរ
ក្រុមពលរដ្ឋចំនួន៣ក្រុម មានជិត១០០គ្រួសារ បន្តរស់នៅក្នុងព្រៃទាំងភ័យខ្លាច ដើម្បីគេចចេញពីការតាមចាប់ខ្លួនរបស់អាជ្ញាធរខេត្តព្រះវិហារ។ ពួកគាត់មួយចំនួនគ្រោងនឹងកូននាំចៅតូចៗ រត់ឆ្លងដែនទៅសុំសិទ្ធិជ្រកកោននៅក្នុងប្រទេសថៃ បន្ទាប់ពីពួកគាត់បាត់បង់ទាំងស្រុង ទាំងដីផ្ទះនិងដីស្រែ ដោយសារអាជ្ញាធរខេត្តព្រះវិហារដុតបំផ្លាញ និងរឹបអូសយកដីប្រគល់ទៅឱ្យក្រុមហ៊ុន សិលាដាម៉ិច។