ម្ដាយអ្នកនាង សាក់ កន្និការ ជិះកង់លក់សំលៀកបំពាក់ រកលុយផ្គត់ផ្គង់កូនជាប់នៅពន្ធនាគារ

ម្ដាយរបស់អ្នកនាង សាក់ កន្និការ គឺលោកស្រី ភិន សុវណ្ណនី តែងឆ្លៀតពេលពីការជាប់ដៃមើលថែម្ដាយចាស់ជរា ដើម្បីជិះកង់លក់សំលៀកបំពាក់នៅតាមផ្ទះ និងនៅតាមរោងចក្រ រកលុយយកទៅផ្គត់ផ្គង់កូនស្រី ដែលកំពុងជាប់ពន្ធនាគារ។ អ្នកនាង សាក់ កន្និការ ជាបុគ្គលិករបស់អង្គការកម្មវិធីអភិវឌ្ឍន៍ធនធានយុវជន (YRDP) និងសហការីអ្នកនាងម្នាក់ទៀតគឺលោក ឈាង ឫទ្ធី រួមទាំងក្រុមយុវជននៃសមាគមសម្ពន្ធនិស្សិតបញ្ញវន្តខ្មែរ០៣នាក់ទៀត ត្រូវបានតុលាការក្រុងភ្នំពេញចោទប្រកាន់ពីបទ«រួមគំនិតក្បត់» ពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ (CLV-DTA) និងឃុំខ្លួនតាំងពីខែសីហា។ ពួកគេទាំង៥នាក់អាចប្រឈមជាប់ពន្ធនាគាររយៈពេល១០ឆ្នាំ ប្រសិនបើត្រូវបានតុលាការផ្ដន្ទាទោស។