រំលងទៅមាតិកាចម្បងខ្មែរក្រោមរីករាយ ក្រោយទូកងខ្មែរកម្ពុជាក្រោមមានជ័យ ឈ្នះពានលេខ ១ ក្នុងពិធិបុណ្យអុំទូកនៅភ្នំពេញ
ទូកងរបស់ព្រះសង្ឃ និងប្រជាពលរដ្ឋខ្មែរក្រោមឈ្មោះ «ខ្មែរកម្ពុជាក្រោមមានជ័យ» ដណ្ដើមបានចំណាត់ថ្នាក់ផែនលេខ១ ក្នុងការប្រណាំងទូកនៅ ក្នុងព្រះរាជពិធីបុណ្យអុំទូកនៅរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី១៤ ដល់១៦ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ។ នេះជាលើកទី១ ដែលទូកខ្មែរកម្ពុជាក្រោមមានជ័យឈ្នះជ័យលាភីលេខ១ ចាប់តាំងពីឆ្នាំ ២០០២ មក។