លោក អ៊ួន ឈិន និង យាង សុធារិន្ទ៖ អ្នកកាសែត​ដែល​រង​គ្រោះ ព្រោះ​តែ​ការងារ

លោក អ៊ួន ឈិន និង លោក យាង សុធារិន្ទ គឺ​ជា​អតីត​អ្នក​យក​ព័ត៌មាន​អាស៊ីសេរី​នៅ​កម្ពុជា​ ដែល​មាន​ឆន្ទៈ​មោះមុត​ក្នុង​កិច្ច​ការងារ និង​ស្មោះត្រង់​ក្នុង​វិជ្ជាជីវៈ​របស់​ខ្លួន។ ខណៈ​ដែល​លោក​ទាំងពីរ​កំពុង​តែ តតាំង​នឹង​តុលាការ​ក្រុងភ្នំពេញ ដើម្បី​សេរីភាព​ពេញ របស់​លោក​ទាំង​ពីរ​ឡើងវិញ។ លោក ជុន ច័ន្ទបុត្រ សូម​រៀបរាប់​ត្រួសៗ​នូវ​ស្នាដៃ​លេចធ្លោ​មួយ​ចំនួន​របស់​លោក​ទាំង​ពីរ ដែល​បាន​បំពេញ កាល​ដែល​លោក​នៅ​ធ្វើ​ការ​អោយ​អាស៊ីសេរី ​ជូន​លោក​អ្នក​នាង​ដូចតទៅ​៖