រំលងទៅមាតិកាចម្បងអតីតបុគ្គលិកសណ្ឋាគារសូហ្វីតែលភ្នំពេញភូគីត្រា តវ៉ារកដំណោះស្រាយវិវាទការងារ
អតីតបុគ្គលិកបម្រើការនៅសណ្ឋាគារ សូហ្វីតែល ភ្នំពេញ ភូគីត្រា (Sofitel Phnom Penh Phokeethra) ប្រមាណ៥០នាក់ នៅថ្ងៃទី១៧ វិច្ឆិកា នាំគ្នាឈរលើកបដាតវ៉ាមុខក្រសួងការងារ ស្នើសុំពន្លឿនបញ្ជូនវិវាទការងាររវាងពួកគាត់ និងម្ចាស់សណ្ឋាគារ ទៅដោះស្រាយបញ្ចប់នៅក្រុមប្រឹក្សាអាជ្ញាកណ្ដាល ។ មន្ត្រីក្រសួងការងារដែលចេញមកជួបក្រុមអ្នកតវ៉ា អះអាងថា នឹងបញ្ជូនសំណើនេះទៅថ្នាក់លើតាមនីតិវិធី។