រំលងទៅមាតិកាចម្បងក្រុមកូដករណាហ្គាវើលដ៍ចេញតវ៉ាជាថ្មី និងស្រែកអបអរមេសហជីពដែលទទួលពានរង្វាន់សិទ្ធិមនុស្សអន្តរជាតិ
ក្រុមកូដករណាហ្គាវើលដ៍ប្រមាណ៣០នាក់ បន្តចេញតវ៉ាស្វែងរកដំណោះស្រាយជាថ្មីនៅមុខក្រុមហ៊ុន នៅថ្ងៃទី២០ ខែមេសា និងបានស្រែកអបអរប្រធានសហជីពរបស់ខ្លួនគឺកញ្ញា ឈឹម ស៊ីថរ ដែលទទួលបានពានរង្វាន់អ្នកការពារសិទ្ធិមនុស្សអន្តរជាតិ គឺពានរង្វាន់ ឌឹ ភើ អេងងើ (The Per Anger Prize) ឆ្នាំ២០២៤ ពីរដ្ឋាភិបាលស៊ុយអែត (Sweden)។ ក្រុមកូដករណាហ្គាវើលដ៍ ចាត់ទុកថា ការផ្តល់ពានរង្វាន់នេះ ជាការបង្ហាញភាពស្អាតស្អំរបស់កញ្ញា ឈឹម ស៊ីថរ។