រំលងទៅមាតិកាចម្បងពលរដ្ឋអ្នកប្រើប្រាស់បណ្តាញសង្គមជាច្រើនរួមគ្នាឧទ្ទេសនាមស្ត្រីវ័យ១០២ឆ្នាំ សួង ខិន ថាជាព្រះម៉ែជាតិខ្មែរ
ពលរដ្ឋអ្នកប្រើប្រាស់បណ្តាញសង្គមជាច្រើនរួមគ្នាឧទ្ទេសនាមស្ត្រីវ័យ ១០២ ឆ្នាំ ដែលមានឈ្មោះថា សួង ខិន ថាជាព្រះម៉ែជាតិខ្មែរពិតប្រាកដ។ ពួកគាត់បានសរសេរសារបង្ហោះព្រោងព្រាតកោតសរសើរផង លើកទឹកចិត្តផង ដោយថាអ្នកម៉ែរូបនេះ ក្លាហាន មានមនសិការខ្ពស់ចំពោះជាតិមាតុភូមិ ការពារទឹកដីរបស់ខ្មែរ។ ជាពិសេសទៀតនោះ អ្នកម្តាយរូបនេះ អប់រំកូនកុំឲ្យរត់ចោលប្រទេសជាតិ កុំគេចចេញពីបញ្ហា ហើយតស៊ូកាពារនូវអ្វីដែលជាសេចក្តីល្អ ស្មោះត្រង់ចំពោះជាតិខ្មែរ ការពារទឹកដីខ្មែរ បើទោះជា ត្រូវប្រឈមនឹងគុកច្រវ៉ាក់ឬសេចក្តីស្លាប់នៅចំពោះមុខក៏ដោយ។