របាយការណ៍បង្ហាញពីការធ្លាក់ចុះភ្ញៀវទេសចរបរទេសក្នុងខេត្តសៀមរាប

របាយការណ៍ក្រសួងទេសចរណ៍ចេញផ្សាយនៅពាក់កណ្ដាលខែធ្នូនេះ បង្ហាញថា ចាប់ពីខែមករា ដល់ខែតុលា ឆ្នាំ២០១៩ នេះ ប្រទេសកម្ពុជា ទាំងមូលទទួលបានភ្ញៀវទេសចរអន្តជាតិសរុបជាង ៥លាននាក់ កើនឡើងជិត១០ភាគរយ បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុន ក្នុងនោះភ្ញៀវ ទេសចរចិនក៏កើនឡើងដែរ។ ប៉ុន្តែចំពោះខេត្តសៀមរាបដែលជាប្រភពប្រាក់ចំណូលដ៏សំខាន់នៃវិស័យទេសចរណ៍កម្ពុជា បែរជាកំពុងមានសភាពស្ងប់ស្ងាត់ជាងឆ្នាំមុនៗទៅវិញ។