ពលរដ្ឋបឹងតាមោកចោទអាជ្ញាធរប្រើហិង្សាបណ្ដាលឱ្យកុមារនិងស្រ្ដីរងរបួស

ពលរដ្ឋបឹងតាមោកចោទក្រុមអាជ្ញាធរខណ្ឌព្រែកព្នៅ ប្រើប្រាស់ហិង្សាលើកុមារនិងស្រ្ដី ដោយបានបណ្ដាលឱ្យស្រ្ដីម្នាក់ដួលសន្លប់ ខណៈកុមារីម្នាក់ទៀតរបួសធ្ងន់រលាកស្បែកត្រង់ចង្កេះ។ ការចោទប្រកាន់នេះ ធ្វើឡើងបន្ទាប់ពីក្រុមអាជ្ញាធររាប់សិបនាក់ នៅថ្ងៃទី២៧ ខែកុម្ភៈ ចុះទៅរុះរើស្ពានចូលទៅលំនៅឋានរបស់ពលរដ្ឋ និងកាងឱ្យគ្រឿងចក្រពីរគ្រឿង កាយដីធ្វើប្រឡាយ ដែលពលរដ្ឋអះអាងថា ធ្វើឱ្យប៉ះពាល់លំនៅឋាន មុខរបរដាំបន្លែ និងការចិញ្ចឹមត្រីរបស់ពួកគាត់។ ស្ដាប់ និងទស្សនាសេចក្តីរាយការណ៍ពិស្តារអំពីរឿងនេះ៖ https://youtu.be/po5a7MggC6k