រំលងទៅមាតិកាចម្បងកម្មកររោងចក្រ ហ៊ឹង ជីង ដាក់វេនគ្នាដេកយាមមុខរោងចក្រទាមទារបើកប្រាក់ឈ្នួល
កម្មកររោងចក្រ ហ៊ឹង ជីង នៅខណ្ឌមានជ័យ ជាង១០០នាក់ បណ្ដាក់វេនគ្នា ដេកយាមមុខរោងចក្រ ដើម្បីទាមទារឲ្យថៅកែ បើកប្រាក់ ឈ្នួល និងប្រាក់រំលឹកអតីតភាព។ កម្មករម្នាក់ប្រាប់ថា កម្មករ បានលើកគ្នាទៅតវ៉ានៅមុខក្រសួងការងារ កាលពីថ្ងៃទី០៨ តុលា តែមិនទាន់មាន ដំណោះស្រាយទេ ទើបក្រុមកម្មករបន្តនាំគ្នា បោះតង់ដេកមុខរោងចក្របន្តទៀត។ កម្មការិនីរូបនេះ ថាកម្មករទាមទារ២ ចំណុច គឺប្រាក់ឈ្នួលប្រចាំខែ ដែលកម្មករខកខានបើកចំនួន២ខែ គឺខែសីហា និងខែកញ្ញា និង ទាមទារប្រាក់រំលឹកអតីតភាព ដែលច្បាប់តម្រូវបើកឲ្យរាល់៦ខែម្ដង។