ជនស៊ីវិលនិងទាហានខ្មែរ១៣នាក់ស្លាប់ ខណៈកងទ័ពថៃប្រើគ្រាប់បែកចង្កោមវាយប្រហារកម្ពុជា

កងទ័ពថៃបន្តប្រើប្រាស់អាវុធធន់ធ្ងន់គ្រប់ប្រភេទវាយប្រហារចូលទឹកដីកម្ពុជា ខណៈការវាយប្រហាររយៈពេលពីរថ្ងៃរបស់ថៃ បានប៉ះពាល់ផ្ទះសម្បែង សាលារៀន និងវត្តអារាមជាដើម។