មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា​ថា​ កម្ពុជា​មិន​ខ្វល់​រឿង​អាមេរិក និង​អឺរ៉ុប​ឈប់​អនុគ្រោះ​ពន្ធ

អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សួស យ៉ារ៉ា ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន ​ស្តី​ពី​លទ្ធផល នៃ​ព្រឹត្តិការណ៍​ថ្ងៃ​ទី​២៩ កក្កដា ថា​ប្រសិន​បើ​មាន​ការ​កាត់​ផ្ដាច់​ការ​អនុគ្រោះ​ពន្ធ​ ពី​សំណាក់​សហគមន៍​អន្តរជាតិ​នោះ មិន​មែន​ខាត​តែ​ប្រទេស​កម្ពុជា​នោះ​ទេ តែ​សហរដ្ឋ​អាមេរិក​ ឬ​សហភាព​អឺរ៉ុប ក៏​ខាត​ដូចគ្នា។