អ្នកស្រី រ៉ូណា ស្ម៊ីត ត្រូវបានបដិសេធជាលើកទីបីក្នុងការចូលជួបលោក កឹម សុខា

អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា អ្នកស្រី រ៉ូណា ស្ម៊ីត (Rhona Smith) បានប្រាប់អាស៊ីសេរីតាមសារអេឡិចត្រូនិកនៅថ្ងៃទី ២៥ ខែ មេសានេះ ថាអ្នកស្រីបានស្នើសុំសួរសុខទុក្ខលោក កឹម សុខា ក្នុងដំណើទស្សនកិច្ចរបស់អ្នកស្រីនៅចុងខែនេះ ដែរ ប៉ុន្តែសំណើនេះត្រូវចៅក្រមស៊ើបសួរបដិសេធ ដូចលើកមុនៗដែរ។