ពលរដ្ឋ​ខេត្ត​ព្រះវិហារ​ចោទ ក្រុមហ៊ុន​ថា ប្រើប្រាស់​ទាហាន​ឈូស​ឆាយ​ដី​ចម្ការ​ពួក​គាត់​

ពលរដ្ឋ​ខេត្ត​ព្រះវិហារ​ប្រមាណ ៣០០គ្រួសារ ដែល​មាន​វិវាទ​ដីធ្លី​ ជាមួយ​ក្រុមហ៊ុន​មេត្រីភាព​របស់​ឧកញ៉ា អាន ម៉ារឌី នៅ​តែ​មើល​ឃើញ​ថា​ភាគី​ក្រុមហ៊ុន​ នៅតែ​ប្រើ​កម្លាំង​ទាហាន ឈូស​ឆាយ​ដី​ចម្ការ​ពួក​គាត់ ដើម្បី​ធ្វើ​ផ្លូវ។