ប្រធានព្រឹទ្ធសភា​​​​ផ្ដល់​សិទ្ធិ​​ធ្វើនយោបាយដល់ លោក​ រៀល ខេមរិន្ទ្រ

ប្រធាន​ព្រឹទ្ធសភា​របប​ក្រុង​ភ្នំពេញ​ លោក សាយ ឈុំ​ បាន​ចេញ​ព្រះរាជក្រឹត្យ​ជំនួស​ព្រះមហាក្សត្រ ផ្ដល់​សិទ្ធិ​ជា​ផ្លូវ​ការ​ដល់​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក រៀល ខេមរិន្ទ្រ នៅ​ថ្ងៃ​ទី១៨​មីនា ខណៈ​មន្ត្រី​គណបក្ស​ប្រឆាំង​ចំនួន​៥​ទៀត​បាន​ដាក់​ពាក្យ​ទៅ​ក្រសួង​មហាផ្ទៃ​សុំ​សិទ្ធិ​ធ្វើ​នយោបាយ​ឡើង​វិញដែរ។