រំលងទៅមាតិកាចម្បងវេទិកាអាស៊ីសេរី៖ តើអាជ្ញាធរបង្ក្រាបអ្នកតវ៉ាស្របតាមច្បាប់ និងសីលធម៌ដែរឬទេ?
មានមនុស្សជិត១០នាក់ហើយ ដែលត្រូវបានអាជ្ញាធរមានសមត្ថកិច្ចរបបក្រុងភ្នំពេញចាប់ខ្លួន ក្នុងគ្រាដែលពួកគេតវ៉ាទាមទារឲ្យដោះលែង មេសហជីពគឺ លោក រ៉ុង ឈុន។ ព្រះសង្ឃ គ្រូបង្រៀន សហជីព ក្រុមយុវជន និងសកម្មជនបក្សប្រឆាំង ជួបជុំគ្នាតវ៉ាស្ទើរជារៀងរាល់ថ្ងៃតាំងពីថ្ងៃទី១ សីហា នៅមុខសាលាដំបូងរាជធានីភ្នំពេញ។ ការជួបជុំតវ៉ាដោយសន្តិវិធីនេះ ពួកគេបានរងការបង្ក្រាបដោយហិង្សាពីសំណាក់កងសន្តិសុខសាលារាជធានីភ្នំពេញ ដែលនាំឲ្យមនុស្សជាច្រើនរងរបួស និងរហូតដល់មានការចាប់ខ្លួនទៀតផង។ អ្នកសង្កេតការណ៍មើលឃើញថា វិធានការក្តៅរបស់អាជ្ញាធរនេះ ប៉ះពាល់ផ្លូវច្បាប់ផង និងផ្លូវសីលធម៌ផង។
តើសកម្មភាពរបស់អាជ្ញាធរមានសមត្ថកិច្ចបង្ក្រាប និងការចាប់ខ្លួនអ្នកតវ៉ាដោះលែងលោក រ៉ុង ឈុន ខុសនីតិវិធីច្បាប់ និងខុសសីលធម៌យ៉ាងណាខ្លះ?