វីដេអូ

ការ​ដឹកនាំ​របស់​គ្រួសារ​ត្រកូល «ហ៊ុន» «គ្មាន​គុណធម៌» និង ​«អមនុស្ស​ធម៌»

2024-08-10

ក្រុម​គ្រួសារ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បង្ហាញ​ក្ដី​រីករាយ​ក្នុង​គ្រួសារ​តាមរយៈ​ការ​បង្ហោះ​សកម្មភាព​នៅ​លើ​បណ្ដាញ​សង្គម​នានា ស្របពេល​ដែល​កុមារ​ផ្សេង​ទៀត កំពុង​រស់នៅ​ក្នុង​ស្ថានភាព​លំបាកលំបិន ព្រាត់ប្រាស​ពី​ក្រុម​គ្រួសារ និង​មិន​ទទួល​បាន​ការ​សិក្សា​ត្រឹមត្រូវ។ អ្នកឃ្លាំមើល​បញ្ហា​សង្គម ចាត់​ទុក​ការ​ដឹកនាំ​របស់​គ្រួសារ​ត្រកូល «ហ៊ុន» ថា គ្មាន​គុណធម៌ និង​អមនុស្ស​ធម៌ ហើយ​ទាមទារ​ឲ្យ​រដ្ឋាភិបាល ចុះ​ចេញ​ពី​តំណែង​ប្រសិន​បើ​គ្មាន​សមត្ថភាព​ស្វែង​រក​សន្តិភាព​ពិត​ប្រាកដ​ជូន​ពលរដ្ឋ៕