រំលងទៅមាតិកាចម្បងបក្សប្រឆាំងថា សមាជិកសភាអូស្ត្រាលី គាំទ្រការវិលចូលស្រុករបស់លោក សម រង្ស៊ី
មន្រ្តីគណបក្សសង្គ្រោះជាតិនៅទីក្រុងស៊ីដនីប្រទេសអូស្ត្រាលីអោយដឹងថាសមាជិករដ្ឋសភា អូស្ត្រាលីគាំទ្រការវិលចូលស្រុកវិញ របស់លោក សម រង្ស៊ី នៅថ្ងៃទី៩ ខែវិច្ឆិកាខាងមុខ។ លេខាធិការរង គណបក្សសង្គ្រោះជាតិ ប្រចាំទីក្រុងស៊ីដនី អ្នកស្រី ជី គិមអាន ឲ្យអាស៊ីសេរីដឹងថា ក្នុងជំនួបលោក សម រង្ស៊ី រវាងសមាជិកសភាអូស្ត្រាលី នៅថ្ងៃទី២០ ខែសីហានេះ សមាជិកសភា អូស្ត្រាលី បានបង្ហាញការព្រួយបារម្ភពីឥទ្ធិពលចិន នៅប្រទេសកម្ពុជា។