វីដេអូ
លោក ស៊ុន ចាន់ថុល អះអាងថា ក្រុមហ៊ុនអាមេរិកាំងច្រើនចាប់អារម្មណ៍ចង់មកវិនិយោគនៅកម្ពុជា
លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) អះអាងថា ក្រុមហ៊ុនអាមេរិកាំងជាច្រើនចាប់អារម្មណ៍ចង់មកវិនិយោគនៅកម្ពុជា។ លោកថ្លែងយ៉ាងដូច្នេះក្នុងបទសម្ភាសន៍មួយជាមួយលោក មាន ឫទ្ធិ អ្នករាយការណ៍ព័ត៌មាននៃវិទ្យុអាស៊ីសេរី នៅក្នុងវេទិកាភាពជាអ្នកដឹកនាំអាស៊ាន រៀបចំដោយមជ្ឈមណ្ឌលសិក្សាអំពីយុទ្ធសាស្ត្រ និងកិច្ចការអន្តរជាតិ (CSIS) នៅរដ្ឋធានីវ៉ាស៊ីនតុន (Washington DC) សហរដ្ឋអាមេរិក ថ្ងៃទី០១ ខែតុលា ខណៈលោកកំពុងបំពេញ«បេសកកម្មទាក់ទាញ និងជំរុញវិនិយោគ» នៅសហរដ្ឋអាមេរិក និងប្រទេសកាណាដា ពីថ្ងៃទី២២ ខែកញ្ញា ដល់ថ្ងៃទី០៣ ខែតុលា។ បទសម្ភាសន៍ផ្តោតលើប្រធានបទមួយចំនួនពាក់ព័ន្ធនឹងបរិយាកាសវិនិយោគនៅកម្ពុជា លទ្ធភាពដែលសហរដ្ឋអាមេរិកអាចបន្តសុពលភាពប្រព័ន្ធអនុគ្រោះពន្ធ GSP ឥទ្ធិពលរបស់ចិននៅកម្ពុជា បញ្ហាព្រែកជីកហ្វូណនតេជោ និងបញ្ហាឧស្សាហកម្មឆបោកតាមអនឡាញ (Cyberscams) នៅកម្ពុជា៕ --- #វិទ្យុអាស៊ីសេរី #កម្ពុជា #អាមេរិក #ចិន #ឥទ្ធិពលចិន #ហ៊ុនម៉ាណែត #ហ៊ុនសែន #ស៊ុនចាន់ថុល #បេសកកម្មគោះទ្វារវិនិយោគ #ប្រព័ន្ធអនុគ្រោះពន្ធGSP #ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា #វិនិយោគ #ការវិនិយោគដោយផ្ទាល់ពីបរទេស #ពុករលួយ #គណបក្សប្រជាជនកម្ពុជា #លីយ៉ុងផាត់ #ទណ្ឌកម្ម #ឆបោកតាមអនឡាញ #ជួញដូរមនុស្ស #ឆបោកតាមអនឡាញ #RFAKhmer #Cambodia #USA #China #PRC #ChinaReach #HunManet #HunSen #SunChanthol #KnockOnDoorInvestorMission #GSP #CDC #Investments #FDI #Corruption #CPP #Senate #LyYongPhat #Sanctions #TREAS #Cyberscams #TIP #HumanTrafficking