កម្មករ​រោង​ចក្រ​ចំនួន​៣ តវ៉ា​នៅ​មុខ​រោង​ចក្រ ដោយ​សារ ថៅកែ​រត់ចោល

កម្មករ​រោងចក្រ​កាត់ដេរ​ប្រមាណ​១៥០០​នាក់ មក​ពី​រោងចក្រ​ចំនួន​៣ ក្នុង​ខណ្ឌ​ពោធិ៍​សែន ជ័យ នៅ​ព្រឹក​ថ្ងៃ​ទី​០៨ ខែ​កុម្ភៈ បាន​នាំ​គ្នា​ធ្វើ​កូដកម្ម​នៅ​មុខ​រោង​ចក្រ​រៀង​ៗ​ខ្លួន​ ក្រោយ​ពី​ដឹង​ថា​ថៅកែ​រោងចក្រ បាន​រត់​ចោល​ ដោយ​មិន​ទាន់​ទូទាត់​ប្រាក់​ឈ្នួល​ឲ្យ​ពួក​គេ។