វីដេអូ

អតិថិជនបុរីពិភពថ្មីនាំគ្នាទៅបន់ស្រន់ស្វែងរកយុត្តិធម៌

2023-12-05

អតិថិជនបុរីពិភពថ្មីប្រមាណ ១០០ នាក់ នៅខណ្ឌកំបូល រាជធានីភ្នំពេញ នាំគ្នាទៅអុជធូបបន់ស្រន់នៅកន្លែងអ្នកតាចំនួន៣ទីតាំង គឺលោកយាយអង្គ ស្រីខ្មៅ និងលោកតាស្ងួនពេជ្យ កាលពីថ្ងៃទី ២៩ ខែវិច្ឆិកា។ ការបន់ស្រន់តាមបែបអបិយជំនឿនេះ ដើម្បីឱ្យជួយរកយុត្តិធម៌សម្រាប់ពួកគាត់ ដែលត្រូវខាងបុរីរឹបអូសផ្ទះ ហើយថែមទាំងដាក់ពាក្យបណ្ដឹងទៅកងរាជអាវុធហត្ថ ចោទតំណាងពួកគាត់ថា ជាអ្នកញុះញង់បញ្ឆេះការតវ៉ាប្រឆាំងបុរីទៅវិញ។