កម្មករ​ណាហ្គាវើលដ៍​រំពឹង​ថា​មាន​កិច្ច​អន្តរាគមន៍​ពី​បណ្ដា​ស្ថានទូត​​ជួយ​តំណាង​សហជីព

តំណាង​កម្មករ​ណាហ្គាវើលដ៍ (NagaWorld) ២០​នាក់ បន្ត​ដាក់​ញត្តិ​នៅ​ស្ថានទូត​ស្ថានទូត​អាមេរិក (United States)​ អូស្ត្រាលី (Australia)  ជប៉ុន (Japan) កូរ៉េ (Korea) និង​ម៉ាឡេស៊ី (Malaysia) ដើម្បី​ស្នើ​សុំ​ឲ្យ​ជួយ​អន្តរាគមន៍​ទៅ​រដ្ឋាភិបាល​ដោះលែង​តំណាង​សហជីព​៨​នាក់​ និង​ពន្លឿន​ដំណោះស្រាយ​វិវាទ​ការ​ងារ​ជាមួយ​ក្រុមហ៊ុន​ឲ្យ​បាន​ឆាប់។ ស្រប​ពេល​គ្នា​នោះ កម្លាំង​អាជ្ញាធរ​ស្លៀកពាក់​ស៊ីវិល​ប្រហែល​១០​នាក់ ​នៅ​តែ​បន្ត​តាមដាន ​ថត​រូប​ពួកគេ ក្នុង​ពេល​ធ្វើ​ដំណើរ​ពី​ស្ថាន​ទូត​មួយ​ទៅ​ស្ថាន​ទូត​មួយ​ទៀត ប៉ុន្តែ​មិន​មាន​ការ​រារាំង​នោះ​ទេ។ ​​​​​​ »» Telegram: https://t.me/rfakhmer​ »» គេហទំព័រ https://www.rfa.org/khmer​ »» ហ្វេសប៊ុក (Facebook) https://www.facebook.com/rfacambodia​ »» យូធូប (YouTube) https://www.youtube.com/RFAKhmerVideo »» ទ្វីតធ័រ (Twitter) https://www.twitter.com/RadioFreeAsiaKH​#RFAKhmer #Cambodia #វិទ្យុអាស៊ីសេរី #កម្ពុជា #សង្គម