រំលងទៅមាតិកាចម្បងអាជ្ញាធរបន្តបង្ក្រាបកូដករណាហ្គាវើលដ៍មិនឱ្យទាមទារដំណោះស្រាយការងារ
អាជ្ញាធរក្រុងភ្នំពេញជាច្រើននាក់ បន្តរារាំង ក្រុមកូដករបុគ្គលិកក្រុមហ៊ុនកាស៊ីណូណាហ្គាវើលដ៍ ( NagaWorld ) មិនឱ្យពួកគាត់ ឈរទាមទារដំណោះស្រាយនៅក្បែរអគារក្រុមហ៊ុនឡើយនៅថ្ងៃទី១២ ឧសភា។ ដូចសព្វដងដែរ អាជ្ញាធរ បានឡោមព័ទ្ធកូដករដោយបង្ខំឱ្យឡើងឡានក្រុង រួចបន្តដឹកទម្លាក់ពួកគាត់នៅខណ្ឌព្រែកព្នៅ រហូតដល់ម៉ោងប្រមាណ៤ល្ងាច ទើបអាជ្ញាធរដឹកកូដករទម្លាក់នៅទីលានប្រជាធិបតេយ្យវិញ។