រំលងទៅមាតិកាចម្បង«ការអនុវត្តន៍ច្បាប់ធាក់ថយក្រោយរបស់តុលាការ ក្នុងរឿងរំលាយបក្សសង្គ្រោះជាតិ»
ជាជាងបើកសវនាការជំនុំជម្រះសំណុំរឿងលោក កឹម សុខា ពីបទចោទ ក្បត់ជាតិ បន្ទាប់ពីចាប់ខ្លួនមេគណបក្សសង្គ្រោះជាតិរូបនេះបានជាង២ខែមក តុលាការកំពូលបែរជាទៅបើកសវនាការសម្រេចរំលាយគណបក្សប្រឆាំងមួយនេះទៅវិញ។ អ្នកឃ្លាំមើលវិស័យច្បាប់នៅកម្ពុជា ហៅសាលដីកាកម្រាស់ ៥៣ទំព័ររំលាយគណបក្សប្រឆាំងនេះថា ជាការអនុវត្តន៍ច្បាប់បែបប្រតិសកម្ម ឬការអនុវត្តន៍ច្បាប់ធាក់ថយក្រោយ ផ្ទុយពីគោលការណ៍ច្បាប់។ ប៉ុន្តែមន្ត្រីរដ្ឋាភិបាលច្រានចោលការលើកឡើងនេះ។