វីដេអូ
ខ្មែរក្រៅប្រទេសប្រតិកម្មរឿងលោក ហ៊ុន សែន គ្រោងធ្វើច្បាប់ដាក់ពលរដ្ឋដែលប្រឆាំងលោកជាក្រុមភេរវករ
2024-09-12
ប្រធានព្រឹទ្ធសភាលោក ហ៊ុន សែន គ្រោងធ្វើច្បាប់ដាក់ក្រុមមនុស្ស ឬអង្គការចាត់តាំងមួយចំនួន ដែលលោកចោទថាប៉ុនប៉ងបំផ្លាញអ្វីដែលលោកហៅថា ជាសន្តិភាពនៅកម្ពុជានោះ ទៅជាក្រុមភេរវករនៅពេលខាងមុខ។ សូមទស្សនាបទសម្ភាសន៍ផ្ទាល់រវាងលោក ជុន ច័ន្ទបុត្រ ជាមួយសមាជិកចលនាយុវជនសង្គ្រោះជាតិកូរ៉េខាងត្បូងលោក យ៉ុង ស៊ីណេត និងពលរដ្ឋខ្មែររស់នៅក្នុងទីក្រុងឡង់ប៊ិចអ្នកស្រី អ៊ូ លីនដាដូចតទៅ៕