ការ​បំភិតបំភ័យ​ពី​រដ្ឋាភិបាល​ធ្វើ​ឱ្យ​យុវជន «​ខ្លាចរអារ​» មិន​ហ៊ាន​ចូលរួម​ការពារ​សិទ្ធិ​មនុស្ស

វេទិកា​អ្នក​ការពារ​សិទ្ធិ​មនុស្ស​វ័យ​ក្មេង​នៅ​កម្ពុជា រក​ឃើញ​ថា សកម្មជន​សិទ្ធិ​មនុស្ស​វ័យក្មេង នៅ​តែ​បន្ត​រង​ការ​គំរាមកំហែង​ពី​អាជ្ញាធរ​មូលដ្ឋាន និង​រដ្ឋាភិបាល ដោយសារ​តែ​សកម្មភាព​ស្ម័គ្រ​ចិត្ត ដើម្បី​លើកកម្ពស់​ការ​គោរព​សិទ្ធិ​មនុស្ស និង​បរិស្ថាន​។ មន្ត្រី​សង្គមស៊ីវិល​លើក​ឡើង​ថា សកម្មជន​សិទ្ធិ​មនុស្ស​វ័យ​ក្មេង គឺ​ជា​បុគ្គល​គំរូ​នៅ​ក្នុង​សង្គម ហើយ​រដ្ឋាភិបាល​គួរ​តែ​លើក​ទឹក​ចិត្ត​សកម្មជន​វ័យ​ក្មេង ជា​ជាង​បន្ត​ធ្វើ​ទុក្ខ​បុក​ម្នេញ​ទៅ​លើ​ពួក​គេ​។