វីដេអូ
លោក រ៉ុង ឈុន៖ «គណបក្សកម្លាំងជាតិនឹងបញ្ចប់វប្បធម៌បាញ់សម្លាប់មនុស្សនៅកម្ពុជា»
2025-01-23
ក្រុមគ្រួសារអតីតប្រធានសហជីពសេរីកម្មករលោក ជា វិជ្ជា រួមទាំងកម្មករ សហជីព មន្ត្រីអង្គការសង្គមស៊ីវិល និងអ្នកនយោបាយប្រមាណ ១០០នាក់ ជួបជុំគ្នាអុជធូបរំឭកវិញ្ញាណក្ខន្ធនិងថ្លែងសារទទូចរកយុត្តិធម៌នៅមុខរូបសំណាករបស់លោក ជា វិជ្ជា នៅក្បែរវត្តលង្កា រាជធានីភ្នំពេញ នៅថ្ងៃទី២២ ខែមករា ដែលជាថ្ងៃខួបគម្រប់២១ឆ្នាំនៃអំពើឃាតកម្មលើរូបលោក។ ទីប្រឹក្សាគណបក្សកម្លាំងជាតិ លោក រ៉ុង ឈុន ថ្លែងក្នុងពិធីនោះថា គណបក្សកម្លាំងជាតិនឹងបញ្ចប់វប្បធម៌បាញ់សម្លាប់មនុស្សនៅកម្ពុជា៕