រំលងទៅមាតិកាចម្បងតើលោក កឹម សុខា ចុះសួរសុខទុក្ខពលរដ្ឋជាការប្រើប្រាស់សិទ្ធិ ឬមានអ្វីនៅពីក្រោយ?
លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ បានចេញ ដើរសួរសុខទុក្ខ ប្រជាពលរដ្ឋនៅតាមបណ្ដាខែត្រ ក្រោយពីលោកបានជាប់ពន្ធនាគារ និងឃុំខ្លួន ក្នុង ផ្ទះជាង ២ឆ្នាំ។ ការបង្ហាញមុខរបស់លោក នៅពេលនេះ ធ្វើឲ្យពលរដ្ឋ និងអ្នក តាមដានរឿងនយោបាយត្រេកអរផង និងភ្ញាក់ផ្អើលផង។
តើការសម្រេចចិត្តចុះសួរសុខទុក្ខពលរដ្ឋ ក្នុងពេលដែលលោកកំពុងតែជាប់បណ្ដឹងនៅតុលាការនៅឡើយនេះ មានអ្វីនៅពីក្រោយខ្នង?