រំលងទៅមាតិកាចម្បងពលរដ្ឋត្រូវតាមដាន «កុំឱ្យឧកញ៉ាបាញ់សម្លាប់គូដណ្ដឹងវ័យក្មេងអាចលួចនៅក្រៅគុក»
អ្នកតាមដានបញ្ហាសង្គមស្នើឱ្យពលរដ្ឋ ជួយតាមដានការអនុវត្តច្បាប់លើឧកញ៉ា ស្រី ស៊ីណា ដែលបានបាញ់សម្លាប់គូដណ្ដឹងវ័យក្មេង ដើម្បីកុំឱ្យខ្មាន់កាំភ្លើងរូបនេះ អាចលួចចេញពីគុកមកនៅខាងក្រៅ អំឡុងពេលអនុវត្តទោស ឬកុំឱ្យយកគំរូតាមករណីឧកញ៉ាមួយចំនួន ដែលអាជ្ញាធរជួយសម្រួលឱ្យចេញទៅសម្រាកនៅបន្ទប់ពិសេស ឬ វី.អាយ.ភី នៅមន្ទីរពេទ្យ ក្រោមលេសមានជំងឺ។