រំលងទៅមាតិកាចម្បងជីវិតរបស់កម្មការិនីរោងចក្រកាត់ដេរ ជួបការលំបាកក្រោយបាត់បង់ការងារ
អតីតកម្មការិនីរោងចក្រ សិន តៃ ហ្គាមែន ខេមបូឌា (Zhen Tai Garment Cambodia) ដែលថៅកែរោងចក្របញ្ឈប់ពីការងារ កាលពីខែមីនា អះអាងថា រោងចក្របណ្តេញលោកស្រីចេញពីការងារ ដោយសារតែលោកស្រីចូលរួមកិច្ចការងារសហជីព។ លោកស្រីថា ថៅកែគុំគួននិងសងសឹកលោកស្រី ដោយសារតែការចូលរួមតវ៉ាប្រឆាំងនឹងថៅកែរោងចក្រដែលបន្តព្យួរការងារកម្មករអស់រយៈ ពេល៣ខែ កាលពីឆ្នាំ២០២២។ លោកស្រីថា ចាប់តាំងពីរោងចក្របណ្តេញចេញពីការងារមក លោកស្រីជួបការលំបាកផ្នែកជីវភាពជាខ្លាំង។ សូមទស្សនា វីដេអូនៃការតស៊ូរបស់លោកស្រី ដូចតទៅ៖