រំលងទៅមាតិកាចម្បងមន្ត្រីសិទ្ធិមនុស្សស្នើរដ្ឋាភិបាលជួយកាត់ឆ្វៀលដីឱ្យពលរដ្ឋនៅខេត្តក្រចេះ ដើម្បីកុំឱ្យពួកគាត់ធ្វើចំណាកស្រុកដោយសារបាត់បង់ដី
មន្ត្រីសង្គមស៊ីវិលស្នើរដ្ឋាភិបាល គួរអន្តរាគមន៍ជួយរកដំណោះស្រាយវិវាទដីធ្លី រវាងក្រុមពលរដ្ឋនៅខេត្តក្រចេះ និងក្រុមហ៊ុនដាំស្ករអំពៅវៀតណាម ដើម្បីបញ្ចៀសកុំឱ្យពលរដ្ឋធ្វើចំណាកស្រុកទៅក្រៅប្រទេស ដោយសារតែបាត់បង់ដីធ្លីធ្វើស្រែចម្ការ។ ការស្នើនេះ បន្តាប់ពីប្រជាពលរដ្ឋរងគ្រោះដីធ្លី នៅខេត្តក្រចេះ ជិត៥០នាក់ បាននាំគ្នាឡើងមកភ្នំពេញ ដាក់លិខិតសុំកិច្ចអន្តរាគមន៍ និងស្វែងរកដំណោះស្រាយ ពីស្ថាប័នពាក់ព័ន្ធ ដើម្បីឲ្យក្រុមហ៊ុនវៀតណាម បញ្ឈប់ការឈូសឆាយដំណាំកសិកម្ម និងឈប់ឲ្យអាជ្ញាធរខេត្តក្រចេះ គំរាមកំហែងចាប់ខ្លួនប្រជាពលរដ្ឋ។